កូន​ប្រុស​ជួយ​ចម្លង​ឯកសារ ​ចេញ​ពី​ទូរសព្ទ​ឪពុក ស្រាប់​តែ​​រក​​ឃើញ​ ការ​ពិត​មួយ​ ធ្វើ​ឲ្យ​គេ​ទប់​ទឹក​ភ្នែក​មិន​បាន

វីដេអូ​អប់រំ​ខ្លី​មួយ​របស់​សិង្ហបុរី​មាន​ចំណងជើង​ថា “Family Portrait” (រូប​ថត​គ្រួសារ) បាន​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ឪពុក​ម្ដាយ បើ​ទោះ​ជា​កូន​ៗ​ធ្វើ​ឲ្យ​ពួក​គាត់​ខក​ចិត្ត​នៅ​ពេល​ខ្លះ​ក៏​ដោយ។

វីដេអូ​ខ្លី​នេះ​រៀបរាប់​ពី​កូន​ប្រុស​ម្នាក់​ដែល​មមាញឹក​ខ្លាំង​ជាមួយ​ការងារ​ និង​ឪពុក​របស់​គេ​ដែល​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​កូន។

ឪពុក​ដឹង​ថា​កូន​ប្រុស​របស់​ខ្លួន​លេង Facebook និង​ចង់​រៀន​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ដែរ ប៉ុន្តែ​រាល់​ពេល​ដែល​គាត់​សុំ​ឲ្យ​កូន​ប្រុស​បង្រៀន គេ​តែងតែ​រវល់​ជានិច្ច។

កូន​ប្រុស​ទើប​តែ​ដឹង​ថា​ខ្លួន​ទុក​ឲ្យ​ឪពុក​មាន​អារម្មណ៍​ឯកោ​ប៉ុណ្ណា នៅ​ពេល​រក​ឃើញ​រូប​ថត​មួយ​ចំនួន​ក្នុង​ទូរសព្ទ​​ចាស់​របស់​ឪពុក ដែល​គេ​បាន​កូពី​ចេញ​ដើម្បី​យក​មក​ដាក់​ក្នុង​ទូរសព្ទ​ថ្មី​របស់​គាត់។

ទស្សនា​វីដេអូ​ទាំង​អស់​គ្នា​តែ​ម្ដង