Home / ស្នេហា / រំជួលចិត្ត! ស្រលាញ់គ្នាតាមអនឡាញ មិនដែលបានជួបមុខគ្នាសោះ តែពេលជួប ស្រាប់តែទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

រំជួលចិត្ត! ស្រលាញ់គ្នាតាមអនឡាញ មិនដែលបានជួបមុខគ្នាសោះ តែពេលជួប ស្រាប់តែទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

លោក Gerome និង នាង Kamil បាន​ស្គាល់​គ្នា​តាមរយៈ​បណ្តាញ​អនឡាញ ហើយ​ក៏​ចាប់ផ្តើម​ស្រលាញ់​គ្នា​តែម្តង។ រយៈពេល​ជាច្រើន​ខែ​មក​នេះ ពួកគេ​បាន​រក្សា​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​គ្នា បើ​ទោះ​បី​ជា​មិន​ដែល​ធ្លាប់​ជួប​គ្នា​ផ្ទាល់ សូម្បី​តែ​ម្តង។ ប៉ុន្តែ​នៅ​ចុង​បញ្ចប់ រឿង​ដ៏​រំជួលចិត្ត​ក៏​បាន​កើត​ឡើង ព្រោះ​តែ​ការ​ផ្ញើ​សារ និង​និយាយ​ទូរសព្ទ ពិត​ជា​មិន​គ្រប់គ្រាន់​ឡើយ សម្រាប់​មនុស្ស​ដែល​កំពុង​ស្រលាញ់​គ្នា​ខ្លាំង​បែប​នេះ។

លោក Gerome ដែល​កំពុង​ធ្វើ​ការ​នៅ​ឯ​ប្រទេស Qatar បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​មិត្តស្រី​របស់​ខ្លួន គឺ​នាង Kamil ដែល​កំពុង​រស់នៅ​ប្រទេស​ហ្វីលីពីន​ភ្ញាក់ផ្អើល។ ដោយ​មាន​ជំនួយ​ពី​ក្រុម​គ្រួសារ​របស់ នាង Kamil (នាង Kamil មិន​បាន​ដឹង​ពី​គម្រោង​នេះ​ឡើយ) លោក Gerome ក៏​អាច​សម្រេច​បាន​ក្តី​បំណង​របស់​ខ្លួន​ពិតមែន។

គម្រោង​នោះ​គឺ ម្តាង​របស់ Kamil បាន​ហៅ​នាង​ទៅ​ជា​មួយ ដើម្បី​ជួប​មិត្តភក្តិ​របស់​គាត់​នៅ​ឯ​ប្រលាន​យន្តហោះ។ ប៉ុន្តែ​រយៈ​ពេល​មួយ​ម៉ោង​ផុត​ទៅ មិត្តភក្តិ​របស់​ម្តាយ Kamil មិន​បាន​បង្ហាញ​ខ្លួន​ឡើយ ធ្វើ​ឲ្យ​នាង Kamil ប្រែ​ទឹក​មុខ​ជូរ​តែម្តង។

ពេល​នោះ​នាង​បាន​ក្រោក​ឡើង ហើយ​បម្រុង​នឹង​ដើរ​ចេញ​ទៅ​ឆ្ងាយ ប៉ុន្តែ​ស្រាប់​តែ​មាន​បុរស​ម្នាក់​ដើរ​មក​ក្បែរ​នាង។ ពេល​នាង Kamil ងាក​មើល ទឹក​មុខ​របស់​នាង​ក៏​បាន​ប្រែប្រួល​មួយ​រំពេចន៍ ព្រោះ​ភ្លាមៗ​នោះ នាង​អាច​ចំណាំ Gerome ដែល​ជា​មិត្តប្រុស នៅ​លើ​បណ្តាញ​អនឡាញ​របស់​នាង​បាន។

ពួកគេ​មិន​ខ្ជះខ្ជាយ​ពេល​វេលា​ឡើយ ហើយ​បាន​ចំណាយ​ពេល​ជាមួយ​គ្នា អស់​មួយ​ខែ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ គួរ​ឲ្យ​សោកស្តាយ Gerome ត្រូវ​ត្រលប់​ទៅ​កាន់ ប្រទេស Qatar វិញ និង​ចាកចេញ​ពី Kamil ម្តង​ទៀត។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​រឹតតែ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក បើ​ទោះ​បី​ជា​មិន​បាន​នៅ​ក្បែរ​គ្នា ដូច​ជា​គូស្នេហ៍​ដទៃ​ទៀត​ក៏​ដោយ៕

ចង់​ដឹង​ថា​ពេល​ពួក​គេ​ជួប​គ្នា មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ សូម​ទស្សនា​វីដេអូ​នេះ​ទាំង​អស់​គ្នា៖

ប្រភព ៖ viral4real