បើ​អ្នក​លក់​នំប៉ាវ ស្អាត និង​គួរ​ឲ្យ​ស្រលាញ់​យ៉ាង​នេះ នរណា​មិន​ចង់​ទិញ!

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​ជាច្រើន នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ភ្លូក​ទឹក​ភ្លូក​ដី​ទៅ​ទិញ​នំប៉ាវ (Sao Bao) ដោយសារ​តែ​អ្នក​លក់ មាន​សម្រស់​ស្អាត គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ពេក។

ការ​ភ្ញាក់ផ្អើល​នេះ​បាន​ផ្ទុះ​ឡើង​ដំបូង បន្ទាប់​ពី​អ្នក​លេង​អ៊ីនធឺណិត​ម្នាក់ មាន​ឈ្មោះ​ថា Lee Xiuli បាន​ប្រទះ​ឃើញ ហើយ​ថត​រូប​អ្នក​លក់​ស្រី ដ៏​ស្រស់​ស្អាត​ខាងលើ យក​ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ជា​មួយ​គ្នា​នេះ​ដែរ រូបថត​របស់​នាង​ជាច្រើន​សន្លឹក ត្រូវ​បាន​ចែកចាយ​ជា​បន្តបន្ទាប់ ដោយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ អ្នក​លេង​បណ្ដាញ​សង្គម​មួយ​នេះ​យ៉ាង​ច្រើន។

បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នារី​ខាង​លើ​គឺ​ជា​អ្នក​លក់​នំប៉ាវ នៅ​ឯ​ផ្សារ​រាត្រី​មួយ​កន្លែង ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី៕

ចង់​ដឹង​ថា អ្នក​លក់​នំប៉ាវ​ខាងលើ មាន​សម្រស់​ស្រស់​ស្អាត​យ៉ាង​ណា សូម​ទស្សនា​រូប​នាង​ទាំង​អស់​គ្នា៖