Home / ស្នេហា / ខ្លោចចិត្ត! សល់ប៉ុន្មានថ្ងៃទៀតភ្ជាប់ពាក្យ បែរជាមិត្ត​ស្រីស្លាប់ តែកូនកំលោះ​ ធ្វើរឿងភ្ញាក់ផ្អើលមួយ

ខ្លោចចិត្ត! សល់ប៉ុន្មានថ្ងៃទៀតភ្ជាប់ពាក្យ បែរជាមិត្ត​ស្រីស្លាប់ តែកូនកំលោះ​ ធ្វើរឿងភ្ញាក់ផ្អើលមួយ

ការ​ផ្ដាច់​​ទំនាក់​ទំនង​ចេញ​ពី​មនុស្ស​​ខ្លួន​កំពុង​ស្រលាញ់​ គឺ​ជា​រឿង​ឈឺ​ចុក​ចាប់​ និង​ពិបាក​​ឆ្លង​​កាត់​បំផុត​មួយ​ក្នុង​ជីវិត​មនុស្ស​ទូទៅ។

ឯ​ការ​បាត់​បង់​ជីវិត​គូស្នេហ៍​​ដែល​កំពុង​តែ​ពេញ​ស្រលាញ់​ រឹត​តែ​ជា​​រឿង​ទុក្ខ​សោក​​​ធ្ងន់​មួយ​កម្រិត​ទៀត​ ជា​​ពិសេស​នៅ​ពេល​ពួក​គេ​ទាំង​ពីរ​នាក់​បន្សល់​ទុក​នូវ​ពាក្យ​សន្យា​មិន​ទាន់​បាន​ធ្វើ។ គូស្នេហ៍​ជនជាតិ​តៃវ៉ាន់​មួយ​គូ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត និង​អាណិត​អាសូរ​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​គេ​ដឹង​ថា​ បាន​ព្រាត់​គ្នា ​ខណៈ​​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ចូល​ដល់​ថ្ងៃ​រៀប​ការ​ហើយ​នោះ។

កូន​កំលោះ​មាន​ឈ្មោះ Tsai អាយុ ៣០​ឆ្នាំ ​សន្យា​​នឹង​​រៀប​ការ​ជាមួយ​មិត្ត​ស្រី​​អាយុ ២៣​ឆ្នាំ​ឈ្មោះ Chen កំពុង​មាន​ផ្ទៃ​ពោះ ក្រោយ​​បង្កើត​ទំនាក់​ទំនង​​ផ្អែម​ល្ហែម​ជាង ៥ឆ្នាំ។ ពួក​គេ​​តែង​តែ​សុបិន​ចង់​បង្កើត​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ​រួម​គ្នា​នា​ពេល​អនាគត។

អ្នក​ទាំង​ពីរ​​បាន​កំណត់​ថ្ងៃ​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​រួច​ហើយ ​បន្ទាប់​ពី​បុណ្យ Hungry Ghost Festival (ដូច​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ​ដែរ)។ ប៉ុន្តែ​នៅ​ថ្ងៃ​​ទី ២៦​សីហា នាង​ជា​មិត្ត​ស្រី​មិន​បាន​​ត្រលប់​មក​ផ្ទះ​​ដូច​សព្វ​ដង​ទេ​ ក្រោយ​ចេញ​ពី​ធ្វើ​ការ។ លោក Tsai ​បាន​ចេញ​តាម​ស្វែង​តាម​ផ្លូវ​​ដែល​នាង​ធ្លាប់​ធ្វើ​ដំណើរ ក៏​ប្រទះ​ឃើញ​ម៉ូតូ​របស់​នាង​ដេក​ដួល​នៅ​ជាយ​ផ្លូវ។

បន្តិច​ក្រោយ​មក មាន​គេ​ទូរសព្ទ​ប្រាប់​​ថា ​មិត្ត​ស្រី​របស់​គាត់​បាន​បាត់​បង់​ជីវិត​ហើយ​​ទាំង​កូន​ក្នុង​ផ្ទៃ​ ដោយ​សារ​ជួប​គ្រោះ​​ថ្នាក់​ចរាចរណ៍​ រង​របួស​ក្បាល​ធ្ងន់ធ្ងរ។ ដោយ​សារ​តែ Tsai សន្យា​ភ្ជាប់​ពាក្យ និង​រៀប​ការ​ជាមួយ​នាង នៅ​ពិធី​បុណ្យ​សព​របស់​ Chen បាន​ក្លាយ​ទៅ​ជា​ពិធី​​ភ្ជាប់​ពាក្យ​ទាំង​ទឹក​ភ្នែក។

ក្នុង​ពិធី​គេ​ឃើញ​បដា​ពណ៌​ផ្កា​ឈូក​ដ៏​ធំ​មួយ​បាន​សរសេរ​​ថា ​«យើង​ភ្ជាប់​ពាក្យ»។ ទាំង​គ្រួសារ សាច់​ញាតិ​បង​ប្អូន និង​មិត្តភ័ក្ដិ​​បាន​ចូល​រួម​ទាំង​ក្ដុកក្ដួល។ លោក Tsai បាន​ដាក់​កម្រង​ផ្កា​មឈូស​របស់​នាង និង​​ទម្លាក់​ចិញ្ចៀន​មាស​​ទៅ​លើ​មឈូស​​របស់​នាង​ទៀត​ផង។

បន្ទាប់​ពី​ចប់​ពិធី លោក​ Tsai បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​អម​ជាមួយ​រូបថត​​ថា “​ប្រពន្ធ​សម្លាញ់ បង​រង់ចាំ​អូន​​បង្ហាញ​ខ្លួន​ក្នុង​សុបិន​របស់​បង​យប់​នេះ”៕