នឹកស្មានមិនដល់! ប្រពន្ធ៣នាក់ អង្វរឲ្យប្ដី យក​ប្រពន្ធថែម២ទៀត ព្រោះហេតុផល​ គួរឲ្យភ្ញាក់ផ្អើល

គ្រួសារ​មួយ​រស់​នៅ​រដ្ឋ Utah សហរដ្ឋ​អាមេរិក ត្រូវ​គេ​មើល​ឃើញ​ថា​ប្ដី​មួយ​មាន​ប្រពន្ធ​ដល់​ទៅ ៣​នាក់​ តែ​អ្វី​​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​មិន​នឹក​ស្មាន គឺ​ប្រពន្ធ​ទាំង​នោះ​បាន​អង្វរ​ប្ដី​ឲ្យ​​យក​ប្រពន្ធ​ ២នាក់​បន្ថែម​ទៀត។

អ្នក​ស្រី Catrina Foster អាយុ ៣៧ឆ្នាំ ជា​ប្រពន្ធ​ទី​មួយ​រៀប​រាប់​ថា “​វា​ដូច​ជា​រឿង​និទាន​អីចឹង​ដែល​ប្ដី​មាន​ប្រពន្ធ​ច្រើន តែ​យើង​សប្បាយ​រីករាយ។” អ្នក​ស្រី​បន្ត​ថា​ភាព​រីករាយ​ក្នុង​រង្វង់​គ្រួសារ​របស់​គាត់​កើត​មាន​ច្រើន​ឡើង ​នៅ​ពេល​ប្ដី​​របស់​គាត់​មាន​ប្រពន្ធ​ម្នាក់​ទៀត គឺ​អ្នក​ស្រី Lillian។” ការ​យក​ប្រពន្ធ​ទី​២​នេះ គឺ​អ្នក​ស្រី Catrina ​ស្នើ​ឲ្យ​ប្ដី​យក មិន​មែន​ជា​ការ​លួច​លាក់​អ្វី​ឡើយ។

អ្នក​ស្រី​បង្ហើប​ថា​សម្រាប់​ស្ត្រី​ទូទៅ ការណែនាំ​ឲ្យ​ប្ដី​យក​ប្រពន្ធ​ម្នាក់​ទៀត​មក​នៅ​ស្នាក់​នៅ​ផ្ទះ​ជាមួយ​គ្នា គឺ​ជា​រឿង​មិន​អាច​ទៅ​រួច តែ​អ្នក​ស្រី​ធ្វើ​បាន។ ជា​ធម្មតា​ អ្នក​រស់​នៅ​សហគមន៍ Rockland Ranch នៅ​ភាគ​ខាង​កើត​រដ្ឋ Utah ភាគ​ច្រើន​បុរស​ម្នាក់​មាន​ប្រពន្ធ​២ និង​កូន​ច្រើន​ៗ។

អ្នក​ស្រី Catrina និង​ប្ដី​លោក Enoch រស់​នៅ​ផ្ទះ​ធំ​មួយ​ជា​មួយ​ប្រពន្ធ​ទី​២​ អ្នក​ស្រី Lillian និង​កូន​ៗ​១៩​នាក់​ដោយ​ប្រពន្ធ​ទី​មួយ​​មាន​កូន​ ១១​នាក់ និង Lilian កូន​​ ៨​នាក់​ ហើយ​​គាត់​កំពុង​ពពោះ​ ៥ខែ​មួយ​ទៀត។ ​នៅ​ប៉ុន្មាន​ឆ្នាំមុន បន្ទាប់​ពី​បើក​ភ្លើង​ខៀវ​ពី​ប្រពន្ធ​ទី​មួយ លោក​ Enoch រក​បាន​ប្រពន្ធ​ទី​៣​​ម្នាក់​ទៀត​ គឺ​នាង​ Lydia មាន​អាយុ ២៥​ឆ្នាំ​។ អ្នក​ទាំង​បី​កម្រ​ឈ្លោះ​ទាស់​ទែង​គ្នា​ណាស់។

អ្វី​មិនគួរ​ឲ្យ​ជឿ​ពេល​នេះ​ គឺ​ប្រពន្ធ​ទាំង​ ៣​នាក់​​បាន​អង្វរ​ឲ្យ​លោក Enoch រក​ប្រពន្ធ​ ២​នាក់​ទៀត ដើម្បី​បង្កើន​ភាព​រីករាយ ទោះ​មានការ​ប្រច័ណ្ឌ​បន្តិចបន្តួច​ក្ដី៕