Home / សង្គម / ព្រឺសម្បុរណាស់! ចូលដេកផ្ទះសំណាក់ អត់ឆែកមើលក្រោមគ្រែ ប្រយ័ត្នជួបរឿងបែបនេះ!

ព្រឺសម្បុរណាស់! ចូលដេកផ្ទះសំណាក់ អត់ឆែកមើលក្រោមគ្រែ ប្រយ័ត្នជួបរឿងបែបនេះ!

ភ្ញៀវ​ចំនួន ២​នាក់ បាន​ចំណាយ​ពេល​មួយ​យប់ ដេក​នៅ​លើ​គ្រែ​ក្នុង​ផ្ទះ​សំណាក់​មួយ ដែល​មាន​សាកសព​លាក់​នៅ​ក្រោម​ពូក ទាំង​មិន​ដឹង​ខ្លួន។

ភ្ញៀវ​ទាំង​២​នាក់​នោះ បាន​ចូល​ទៅ​ស្នាក់​នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង ក្បែរ​រមណីយដ្ឋាន​មាត់​សមុទ្រ នៃ​ទីក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ ហើយ​បាន​ត្អូញត្អែរ​អំពី​រឿង​ក្លិន។

នៅ​ថ្ងៃ​បន្ទាប់ បុគ្គលិក​អនាម័យ​ក៏​បាន​កត់​សម្គាល់​ថា​មាន​ក្លិន​ស្អុយ និង​រក​ឃើញ​ឈាម​នៅ​ក្បែរ​គ្រែ។ បន្ទាប់​ពី​ធ្វើ​ការ​ស្វែង​រក ទើប​ឃើញ​មាន​សាកសព​ស្រ្តី​កែ​ភេទ​ម្នាក់ ត្រូវ​បាន​គេ​លាក់​ទុក​នៅ​ក្រោម​គ្រែ​នោះ។

បើ​តាម​ប្រធាន​ប៉ូលិស​នៃ​ទីក្រុង​ប៉ាតាយ៉ា លោក Apichai Kropphet បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​វ័យ​ជំទង់ ២នាក់ អាយុ ១៧ឆ្នាំ និង ១៤ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន ពី​បទ​សម្លាប់​ស្រ្តី​រងគ្រោះ អាយុ​២៨ឆ្នាំ ឈ្មោះ Amphon Kongsong។

ក្មេង​ប្រុស​ទាំង ២​នាក់​នោះ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​សម្លាប់​ស្រ្តី​រងគ្រោះ​ខាង​លើ​មែន។

ក្មេង​ប្រុស​វ័យ ១៧​ឆ្នាំ​នោះ បាន​ស្គាល់ Amphon តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ហើយ​ត្រូវ​នាង​បញ្ចុះ​បញ្ចូល​ឲ្យ​មក​រក​ការងារ​ធ្វើ នៅ​ក្នុង​ទីក្រុង​ប៉ាតាយ៉ា ជា​មួយ​មិត្តភ័ក្ដិ​អាយុ ១៤ឆ្នាំ​ម្នាក់។

ក្រោយ​មក ពួក​គេ​ទាំង ៣​នាក់ បាន​មក​ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាង​លើ​ជា​មួយ​គ្នា អស់​រយៈ​ពេល ២-៣​ថ្ងៃ ហើយ​ក៏​កើត​មាន​ជម្លោះ​ជា​មួយ​គ្នា​តែ​ម្តង។ ពេល​នោះ ក្មេង​ប្រុស​វ័យ ១៧ឆ្នាំ បាន​ច្របាច់ ក នាង ខណៈ​ក្មេង​ប្រុស​វ័យ ១៤​ឆ្នាំ ជា​អ្នក​ជួយ​ចាប់៕

 

គ្រូពេទ្យ និងប្ដី ប្រាប់ឲ្យបោះកូនពិការចោល ម្ដាយថា «ទេ» ដល់កូន​ធំឡើង ដូចជួបអភ្ភូតហេតុ ធ្លាក់ពីលើមេឃ

ម្ដាយ​វ័យ​ក្មេង​រស់​នៅ​​ប្រទេស​ចិន​ម្នាក់ បាន​ជួយ​កូន​ប្រុស​ពិការ​របស់​ខ្លួន ពុះពារ​ជម្នះ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវិត​រស់​នៅ​។ គាត់​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង រហូត​បាន​ជួយ​កូន​ប្រុស ឲ្យ​ចូល​រៀន​នៅ​សកលវិទ្យាល័យ​​ល្បី​លំដាប់​ពិភព​លោក​ Harvard University នៅ​អាមេរិក​ថែម​​ផង។

អ្នកស្រី Zou Hongyan មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ថា Ding Ding ដោយ​រូបគេ​ស្ទើរ​តែ​ថប់​ដង្ហើម​ស្លាប់ នៅ​ពេល​ឆ្លង​ទន្លេ (ពិបាក​កើត) កាល​ពី​ឆ្នាំ​១៩៨៨។ ​ទោះ​បី​ជាគេ​អាច​រស់​រាន​មាន​ជីវិត ប៉ុន្តែ Ding បាន​កើត​មាន​ជំងឺ​ពិការ​ខួរក្បាល និង​រាងកាយ។

ក្រុម​គ្រូពេទ្យ នៅ​ក្នុង​ខេត្តហ៊ូបេ បាន​ប្រាប់​​ឲ្យ​អ្នក​ស្រី Zou បោះបង់​កូន​ប្រុស​ចោល ដោយសារ​តែ​រូបគេ នឹង​ក្លាយ​ជា​មនុស្ស​គ្មាន​តម្លៃ ព្រោះ​ខ្សោយ​​បញ្ញា ឬ​អាច​ពិការ​អស់​មួយ​ជីវិត។ លើស​ពី​នេះ ប្ដី​​អ្នក​ស្រីក៏​​ប្រាប់​អ្នក​ស្រី​ថា កូន​​នេះ​នឹង​ក្លាយ​ជា​បន្ទុក​កាន់​តែ​ធ្ងន់​សម្រាប់​គ្រួសារ​ជាក់​ជា​មិន​ខាន​។ តែ​​​យ៉ាង​ណា អ្នកស្រី Zou ​មិនដាច់​ចិត្ត​នៅ​តែ​ទទូច​សុំ​ចិញ្ចឹម​​កូន​ប្រុស រហូត​​ធ្វើ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ ឈាន​ដល់​ការ​លែងលះ​គ្នា។

ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ អ្នកស្រី Zou ត្រូវ​បង្ខំចិត្ត​ធ្វើ​ការងារ​ជាច្រើន ដើម្បី​ទ្រទ្រង់​គ្រួសារ និង ព្យាបាល​កូន​ប្រុស។ អ្នក​ស្រី​បាន​ធ្វើ​ការ​ពេញ​ម៉ោង នៅ​ឯ​មហាវិទ្យាល័យ​មួយ ក្នុង​ទីក្រុង Wuhan និង​ធ្វើការ​ក្រៅ​ម៉ោង ជា​អ្នក​បង្វឹក​ពិធីការ (Protocol Trainer) ព្រម​ទាំង​ធ្វើ​ជា​អ្នក​លក់​ធានា​រ៉ាប់រង ទៀត​ផង។

អ្វី​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ​គឺ អ្នក​ស្រី​បាន​រិះរក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​កែប្រែ​វាសនា​កូន​ប្រុស រហូត​​​ចែក​ពេល​វេលា​នាំ​កូនប្រុស​ទៅ​ហ្វឹកហាត់​​កាយ​សម្បទាជា​ទៀត​ទាត់ ហើយ​ក៏​បាន​រៀន​ម៉ាស្សា​ដែរ ដូច្នេះ​អ្នក​ស្រី​អាច​ម៉ាស្សា​ឲ្យ​កូន​ប្រុស​ផ្ទាល់​តែម្ដង។ អ្នកស្រី Zou ថែម​ទាំង​លេង​ហ្គេម​រំញោច​ខួរក្បាល និង​ហ្គេម​ផ្គុំ​រូប ជាមួយ Ding ដើម្បី​ជួយ​ជំរុញ​ប្រាជ្ញា​កូនប្រុស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ។

លើស​ពី​នេះ​ អ្នក​ស្រី​បាន​​ខិតខំ​តស៊ូ​​ឲ្យ​កូនបាន​ចូល​រៀន​ចេះ​ដឹង​នឹង​គេ ដើម្បី​យក​ឈ្នះ​ពិការភាព ឬ​បញ្ញា​ខ្សោយ​ពី​កំណើត​ និង​​​របៀប​រស់​នៅ​​សព្វ​​ថ្ងៃ។ Ding មាន​បញ្ហា​លើ​ការ​ធ្វើ​ចលនា​ដៃ និង​មិន​អាច​ចាប់​កាន់​ចង្កឹះ​បាន ដូច្នេះ​អ្នកស្រី Zou បាន​បង្រៀន​រូបគេ​ឲ្យ​ចេះ​ប្រើ​។

អ្នក​ស្រី Zou រៀប​រាប់​ថា «ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ខ្មាសអៀន ដោយសារ​បញ្ហា​រាងកាយ​ឡើយ… ដោយសារ​តែ​គេ​មាន​បញ្ហា​ច្រើន​កន្លែង ដូច្នេះ​ខ្ញុំ​មាន​ការ​តឹង​រឹង​ណាស់​ទៅ​លើ​រូបគេ ដើម្បី​ឲ្យ​គេ​ខំ​ប្រឹង​ធ្វើ​អ្វី​មួយ​ដែល​លំបាក»។

ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​ច្រើន​ឆ្នាំ Ding បាន​ធំ​ពេញ​រូប​ពេញ​រាង និង​រៀន​សូត្រ​​ច្រើន​ រហូត​អាច​កែ​ប្រែ​វាសនា​បាន​ស្ទើរ​ទាំង​ស្រុង។ ស្ថិត​ក្នុង​វ័យ​ ២៩​ឆ្នាំ Ding បាន​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ស្រលាញ់ និង​ការ​លះបង់​របស់​ម្ដាយ ដែល​បាន​ជួយ​រូបគេ ឲ្យ​ទទួល​បាន​ជោគជ័យ បើ​ទោះ​បី​ជា​ពិការ​រាងកាយ​ក៏​ដោយ។ តាមរយៈ​ការ​ណែនាំ​ពី​ម្ដាយ Ding បាន​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​ជាច្រើន ហើយ​ថែម​ទាំង​ក្លាយ​ជា​សិស្ស​ពូកែ​ទៀត​ផង។

នៅ​ក្នុង​ឆ្នាំ​ ២០១១ លោក Ding បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាលា​វិទ្យាសាស្ត្រ និង​វិស្វកម្ម​បរិស្ថាន Environmental Science and Engineering School នៃ​សកលវិទ្យាល័យ Peking University។ បន្ទាប់មក លោក​បាន​បន្ត​រៀន​ថ្នាក់​អនុបណ្ឌិត នៅ​ឯ​សាលា​ច្បាប់ International Law School។ ក្រោយមក លោក​បាន​ធ្វើ​ការ​រយៈ​ពេល​២​ឆ្នាំ ដើម្បី​ជួយ​សម្រួល​បន្ទុក​ម្ដាយ។

លោក Ding បាន​និយាយ​ថា «ខ្ញុំ​មិន​ដែល​ហ៊ាន​ដាក់​ពាក្យ​សុំ​ចូល​រៀន​នៅ​សកលវិទ្យាល័យ Harvard ទេ ប៉ុន្តែ​ម្ដាយ​របស់​ខ្ញុំ​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​សាកល្បង។ រាល់​ពេល​ដែល​ខ្ញុំ​ស្ទាក់ស្ទើរ​ចិត្ត គាត់​តែងតែ​ណែនាំ​ខ្ញុំ រហូត​បាន​ចូល​រៀន​កាល​ពី​ឆ្នាំ ២០១៦​»៕

លួចស្រលាញ់មិត្តរួមថ្នាក់ ​រហូតបបួលទៅមើលកុន ពេលឃើញធាតុពិតនាង ស្ទើរ​ក្អួតឈាម

ខ្ញុំ​និង​នាង​រៀន​ថ្នាក់​ជាមួយ​គ្នា ពេល​ដែល​ខ្ញុំ​ជួប​នាង​ដំបូង​ៗ ដូច​ជា​មិន​សូវ​ហ៊ាន​និយាយ​​រក​នាង​ទេ ព្រោះ​​អត់​ហ៊ាន​ ហើយ​ណាមួយ​នាង​មាន​មិត្តភ័ក្ដិ​ជា​ច្រើន​ដើរ​ជាមួយ​ទៀត។ ក្នុង​ថ្នាក់​លោក​គ្រូ​តែង​តែ​បង្អាប់​នាង​ថា​ ចរិត​ប្រុស សូម្បី​តែ​មិត្តភ័ក្ដិ​នាង​ក៏​ចូល​ដៃ​ចូល​ជើង​បង្អាប់​នាង​ដែរ ហើយ​នាង​បាន​ត្រឹម​តែ​សើច​ រក​តប​ត​នឹង​គេ​មិន​កើត។ ត្រង់​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​អាណិត​នាង​ទ្វេ​ឡើង! រៀន​ជាមួយ​គ្នា​ជិត​មួយ​ឆ្នាំ ទើប​ខ្ញុំ​បាន​ស្គាល់​Facebook ​​នាង តាម​រយៈ​មិត្តភ័ក្ដិ​របស់​នាង​ម្នាក់​ទៀត។ ពេល​ដែល​នាង​ confirm ហើយ​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឆាត​ទៅ​លេង​នាង​។

ស្វាគមន៍​ដំបូង​ខ្ញុំ​ហៅ​នាង​អាប្រុស… នាង​ក៏​មិន​ខឹង​ហើយ​ក៏​ឆាត​និយាយ​លេង​ជាមួយ​ខ្ញុំ​ធម្មតា។ កាល​នោះ​ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​អារម្មណ៍​ខ្ញុំ​ឱ្យ​នាង​ដឹង​ទេ។ លុះ​ដល់​ពេល​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​តាម​ខេត្ត​ទើប​ខ្ញុំ​​ ដាច់​ចិត្ត​ប្រាប់​នាង​នូវ​អារម្មណ៍​ខ្ញុំ​។ នាង​មិន​ថា​ Yes ក៏​មិន​ថា​ No ដែរ​ ដូច្នេះ​ខ្ញុំ​ក៏​បបួល​នាង​ទៅ​មើល​កុន​ពេល​ចេញ​ពី​រៀន​ ព្រោះ​ចង់​ស្វែង​យល់​ចិត្ត​គ្នា។ នាង​ក៏​ប្រាប់​ថា​ព្រម​ទៅ តែ​នាំ​មិត្តភ័ក្ដិ​នាង​ម្នាក់​ទៅ​ដែរ។ ឮ​ហើយ​រាង​អន់​ចិត្ត​បន្តិច​ដែរ នាង​មិន​ទុក​ចិត្ត​ខ្ញុំ​ទេ​ដឹង?

តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​ព្រម​តាម​នាង។ លុះ​ស្អែក​ឡើង​មក​ដល់ ពេល​ចេញ​ពី​រៀន​ មិត្តភ័ក្ដិ​នាង​ក៏​​ដេញ​ឱ្យ​នាង​ជិះ​ម៉ូតូ​ជាមួយ​ខ្ញុំ​ ទើប​នាង​ព្រម​ជិះ។ នៅ​តាម​ផ្លូវ​នាង​អត់​និយាយ​អ្វី​ទេ… សូម្បី​តែ​មើល​កុន​រឿង​កំប្លែង​ក៏​នាង​មិន​ឮ​មាត់​សើច​ដែរ។ មើល​ចប់​ខ្ញុំ​ចង់​បបួល​នាង​ញ៉ាំ​អី​តែ​នាង​ថា​ មិត្តភ័ក្ដិ​នាង​ប្រញាប់​ទៅ​ផ្ទះ ​នាង​ត្រូវ​ជូន​មិត្តភ័ក្ដិ​ទៅ​ផ្ទះ​វិញ​ ដូច្នេះ​ខ្ញុំ​ក៏​សុំ​ជូន​នាង​ត្រឹម​សាលា​វិញ នាង​ក៏​ព្រម។

ពេល​មក​ដល់​សាលា​ ក៏​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​បែក​ពី​នាង​មួយ​រយៈ​ធំ​ដែរ នាង​គ្រាន់​តែ​ជូន​ពរ​ខ្ញុំ​ខ្លី​ថា «សំណាង​ល្អ!» រួច​ក៏​ឡើង​ម៉ូតូ​ជាមួយ​មិត្តភ័ក្ដិ​នាង​ទៅ​បាត់​ទៅ។ ពេល​ទៅ​ដល់​កំពង់សោម ខ្ញុំ​នៅ​តែ​រក្សា​ទំនាក់​ទំនង​នឹង​នាង​តាម​រយៈ​ឆាត ហើយ​នាង​នៅ​តែ​រាប់​អាន​ខ្ញុំ​ធម្មតា។ តែ​ប្រហែល​ជា​ពីរ​ខែ​ក្រោយ​មក​ ខ្ញុំ​ឆាត​ទៅ​ នាង​មិន​ seen មិន​ reply សោះ​ ឯ​ timeline របស់​នាង​ក៏​មិន​ឃើញ​ផុស​អ្វី​ថ្មី​ឡើយ។

ខ្ញុំ​ក៏​ឆាត​សួរ​មិត្តភ័ក្ដិ​នាង​គឺ​ម្នាក់​ស្រី​ ដែល​ទៅ​មើល​កុន​ជាមួយ​លើក​មុន។ នាង​ក៏​ផ្ញើ​ link ឱ្យ​ហើយ​ប្រាប់​ខ្ញុំ​ឱ្យ​មើល​ខ្លួន​ឯង​ទៅ។ ខ្ញុំ​ចុច​តាម​ link នោះ ហើយ​អ្វី​ដែល​ខ្ញុំ​ឃើញ​គឺ​ស្ទើរ​ក្អួត​ឈាម… នារី​ដែល​ខ្ញុំ​តាម​ស្រឡាញ់​ប្ដូរ​ពី​មនុស្ស​ស្រី​​ទៅ​ជា​ប្រុស​ប្រភេទ​ស្លុយ​ម្នាក់​ទៅ​វិញ! ខ្ញុំ​ស្ទើរ​មិន​ជឿ​សោះ​ឡើយ!

មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​ឃើញ​ cover របស់​​នាង​ដាក់​រូប​ជាមួយ​ស្រី​ស្អាត​ម្នាក់​ ថត​របៀប​ស្និត​ស្នាល​លើស​ពី​មិត្តភ័ក្ដិ​ស្រី​នឹង​ស្រី។ ចំណែក​រូប​ដែល​នាង​ធ្លាប់​ផុស​វិញ​ នាង​ដាក់​captionថា​ «with p’pun ml» (មានន័យ​ថា​ជាមួយ​ប្រពន្ធ​សម្លាញ់)។ នាង​ពិត​ជា​ដូច​ដែល​លោក​គ្រូ​នឹង​មិត្តភ័ក្ដិ​បង្អាប់​មែន! ខ្ញុំ​បាន​ add friend ទៅ​នាង​ ព្រោះ​មាន​កូន​ចិត្ត​មួយ​គិត​ថា​នាង​ធ្វើ​លេង នាង​មិន​មែន​ស្រី​ស្រឡាញ់​ស្រី​ទេ! នាង​មិន​ confirm តែ​​បី​ថ្ងៃ​ក្រោយ​នាង​បាន​ឆាត​មក​ថា​ «សុំ​ទោស​ដែល​ខ្ញុំ​មិន​ប្រាប់​ការ​ពិត​… តែ​កាត់​ចិត្ត​ទៅ​ ខ្ញុំ​មាន​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ហើយ!» ខ្ញុំ​អាន​ហើយ​ស្ទើរ​ក្អួត​ឈាម​ ខំ​សួរ​ទៅ​នាង​ថា តើ​នាង​ខូច​ចិត្ត​ដោយ​សារ​អ្នក​ណា ម៉េច​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​អ៊ីចឹង?

នាង​មិន​តប​ទេ​ ថែម​ទាំង ​blockខ្ញុំ​ចោល​ទៀត! ខ្ញុំ​បាន​ឆាត​ទៅ​ម្នាក់​ស្រី​ដែល​ជា​មិត្ត​របស់​នាង​ថា នាង​ក្លាយ​ជា​បែប​នេះ​យូរ​នៅ? ម្នាក់​ស្រី​នោះ​ថា តាំង​ពី​ដើម​មក​គឺ​នាង​បែប​នេះ​ឯង ឯ​កាល​ដែល​នាង​ទៅ​មើល​កុន​ជាមួយ​ខ្ញុំ​ ព្រោះ​នាង​ចង់​សាក​ចិត្ត​ខ្លួន​ឯង​ ក៏​ចង់​ផ្លាស់​ប្ដូរ​ តែ​នាង​ថា​គ្មាន​អារម្មណ៍​ជាមួយ​មនុស្ស​ប្រុស​ទេ។

ចប់​ហើយ! ក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​បាន​ទុក​នៅ​នាង​ ត្រូវ​បាន​នាង​បដិសេធ​យ៉ាង​ចុក​ឈាម​… ដូច្នេះ​ខ្ញុំ​មាន​តែ​ជូន​ពរ ទោះ​នាង​ស្រឡាញ់​មនុស្ស​ប្រុស​ឬ​ស្រី​ក៏​ដោយ​ សូម​ឱ្យ​ស្រឡាញ់​គ្នា​ឱ្យ​បាន​យូរ​អង្វែង ចាត់​ទុក​ថា​យើង​មិន​ដែល​ស្គាល់​គ្នា​ទៅ​ចុះ! (រឿង​ពិត​របស់​យុវជន​ម្នាក់​)