Home / សង្គម / វីដេអូប៉ូលិសចរាចរ ហ្វឹកហាត់ និងប្រើជំនាញចាប់អ្នកបំពានច្បាប់ ឃើញហើយ លែងហ៊ានល្មើស (មានវីដេអូ)

វីដេអូប៉ូលិសចរាចរ ហ្វឹកហាត់ និងប្រើជំនាញចាប់អ្នកបំពានច្បាប់ ឃើញហើយ លែងហ៊ានល្មើស (មានវីដេអូ)

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​មួយ​ខ្សែ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​នៃ​ការ​ហ្វឹកហាត់​របស់​មន្ត្រី​នគរបាល​ចរាចរ​កម្ពុជា បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជាជន​កម្ពុជា ជា​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តែម្ដង។

បើ​តាម​វីដេអូ​បាន​បង្ហាញ​ឲ្យ​ឃើញ មន្ត្រី​នគរបាល​ចរាចរ​កម្ពុជា ដែល​ទទួល​បាន​ការសិក្សា និង​ហ្វឹកហាត់​យ៉ាង​ច្រើន ទាំង​ច្បាប់ ទាំង​ជំនាញ រួម​ទាំង​ក្បាច់​គុណ ពី​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ផង​នោះ បាន​អនុវត្ត​ច្បាប់​ប្រកប​ទៅ​ដោយ​ក្រម​សីលធម៌ ចំពោះ​អ្នក​បំពាន​ច្បាប់​ចរាចរ។

បើ​តាម​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Oudom Vannak ដែល​បាន​បង្ហោះ​វីដេអូ​នោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​សរសេរ​ថា «មើល​អោយ​ហើយ​ទៅ 🙀​ សូម​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា ព្រោះ​ថា​ពេល​នេះ​មន្ត្រី​នគរបាល​ចរាចរណ៍​យើង គាត់​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​ច្រើន ទាំង​ច្បាប់ ទាំង​ជំនាញ ទាំង​ក្បាច់​គុណ ពី​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ហើយ​ 👍​ ដូច្នេះ​សូម​បងប្អូន ដែល​ជិះ​ឡាន​ រឺ​ជិះ​ម៉ូតូ​ សូម​គោរព​ច្បាប់ និង​មាន​អាកប្បកិរិយា សមរម្យ​ប្រកប​ដោយ​ក្រមសីលធម៌​ផង ប្រយ័ត្ន ……………💪💪💪»។

មិន​តែ​ប៉ុណ្ណោះ ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​សមត្ថភាព​ដ៏​អង់អាច​របស់​មន្ត្រី​នគរបាល​ចរាចរ​កម្ពុជា​នោះ បាន​ទទួល​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ផង​ដែរ ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប នាំ​គ្នា​គោរព​ច្បាប់​ចរាចរ​ទៀត​ផង។

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ប្រភព ៖ Oudom Vannak