អ្ន​កណាមិនភ័យ បើឃើញផ្ទាល់ភ្នែកបែបនេះ! ថតបានអាបហោះ កណ្តាលអាធ្រាត្រ យកមកបង្ហោះ ផ្អើល Facebook (មានវីដេអូ)

បុរសជនជាតិថៃម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះថា ประดิษฐ์พงษ์ ช่างอ๊อฟ คลองเพ็ชร បានធ្វើឲ្យបណ្តាញសង្គមមួយនេះ មានភាពភ្ញាក់ផ្អើល ដោយសារការបង្ហោះវីដេអូរបស់គាត់។

គាត់បានសរសេរថា «ខ្ញុំបានសុំការអនុញ្ញាតិពីម្ចាស់វីដេអូឃ្លីបរួចហើយ ទើបខ្ញុំផុស។ ចង់និយាយថា វាជាការពិត។ ខ្ញុំបានជួបដោយផ្ទាល់»។

វីដេអូរបស់គាត់មានអ្នកចុចមើលជាង ២លានដងហើយ បើគិតមកទល់ពេលនេះ មិនទាន់បាន ២៤ម៉ោងនោះទេ។  អ្នកលេងហ្វេសប៊ុកបាននាំគ្នា ចែករំលែកតៗគ្នាយ៉ាងច្រើន តែក៏មានមនុស្សមួយចំនួនបញ្ចេញមតិសើចចំអក ថាមិនមែនជាការពិតផងដែរ ព្រោះពួកគេគិតថាសម័យនេះហើយ មានអាបឯណាទៀតនោះ វាអាចគ្រាន់តែជាការបោកប្រាស់ទេ៕ តើប្រិយមិត្តយល់ថាយ៉ាងណាដែរ?