ដល់ក! តណ្ហាឡើងដល់កំពូល មិនខ្វល់ក្រសែភ្នែក​ អ្នកដំណើរលើរថភ្លើង ធ្វើរឿងនឹកស្មានមិនដល់

ចំពោះ​គូ​ស្នេហ៍ទូទៅ​ ការ​បង្ហាញ​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​នៅ​តាម​ទី​សាធារណៈ​ហាក់បី​ដូចជា​មិន​មាន​ផល​ប៉ះពាល់​អ្វីទេ​ បើ​គ្មាន​នរណា​ឃើញ។ ប៉ុន្ដែ​ប្រសិន​បើ​ពួក​គេ​ថើប​គ្នា ឬ​ធ្វើ​អ្វី​លើសលួស​ពេក ក៏​អាច​ចាត់​ចូល​ជា​ទង្វើ​ឆ្គាំ​ឆ្គង​មួយ​ដែរ។

ជាក់​ស្ដែង ដូច​សកម្មភាព​របស់​គូស្នេហ៍​មួយគូ​នៅ​លើ​រថភ្លើង​ក្នុង​ប្រទេស​ចិន នេះ​ដែរ បាន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ផ្សេង​ទៀត​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​អាកប្បកិរិយា​ដ៏​ឥត​អៀនខ្មាស​របស់​ពួកគេ។

រូបភាព​ដែល​គេ​ថត​បាន​រួច​បង្ហោះ​ទៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចិន បាន​បង្ហាញ​ឲ្យ​ឃើញ​ពីគូស្នេហ៍​មួយ​គូ​កំពុង​មាន​ភាព​ត្រេកត្រអាល​នឹងគ្នា ខណៈ​ពេល​ដែល​នារី​ដែល​មិន​ច្បាស់​ថា​ ជា​សង្សារ ឬ​ជា​ប្រពន្ធ​នោះ​បាន​ផ្ដេក​ក្បាល​ទៅ​កើយ​លើ​ភ្លៅ​របស់​បុរស​ម្នាក់ ហើយ​បន្ទាប់​ពី​បុរស​រូប​នោះ​អោន​ទៅ​ថើប​នាង​អស់​ចិត្ត​ហើយ ស្រាប់​តែ​គេ​បាន​យក​ដៃ​ទៅ​ដាក់​លើ​អវយវៈ​ភេទ​របស់​នាង​តែម្ដង។

ឃើញ​ដូច្នេះ​អ្នក​រួម​ដំណើរ​ដទៃ​មាន​ការ​ទើស​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ដ៏​អសីលធម៌​របស់​ពួកគេ ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ក៏​មិន​អាច​លូក​លាន់​រឿង​គេ​បាន​ដែរ ព្រោះ​វា​ជា​សិទ្ធិ​របស់​បុគ្គល។

យ៉ាងណា​មិញ​សម្រាប់​ហេតុការណ៍​នេះ នៅ​មិន​ទាន់​បាន​បង្ហាញ​ច្បាស់​ថា គូស្នេហ៍​ខាង​លើ​បាន​ជិះ​រថភ្លើង​នៅ​តំបន់​ណា​មួយ​ឲ្យ​ប្រាកដ ហើយ​ក៏​មិន​ច្បាស់​ថា ពួក​គេ​ទាំង​មាន​ទទួល​ទាន​ជាតិ​ស្រវឹង​ឬ​អត់​ដែរ បាន​ជា​ហ៊ាន​ធ្វើ​ទង្វើ​នៅ​មុខ​គេ​ឯង​ដល់​ថ្នាក់​នេះ៕