Home / ប្លែកៗ / មកមើល ​ទី​ផ្សារ​លក់សត្វ​អាសិរពិស ​នៅវៀតណាម ឃើញហើយព្រឺក្បាលហ្មង!

មកមើល ​ទី​ផ្សារ​លក់សត្វ​អាសិរពិស ​នៅវៀតណាម ឃើញហើយព្រឺក្បាលហ្មង!

រូប​ថត​ប៉ុន្មាន​សន្លឹក​ប្រមាញ់​ដោយ​អ្នក​សារព័ត៌មាន​​ប្រទេស​វៀតណាម Vietnam Net ​បាន​រៀប​រាប់​ពី​ផ្សារ​លក់​សត្វ​អាសិរពិស​គួរ​ឲ្យ​ខ្លាច​ជា​ច្រើន​ដូច​ជា​​តុកកែ ពស់ ខ្យាដំរី កណ្ដុរ និង​ប្រភេទ​សត្វ​ល្អិត​ជា​ច្រើន​ផ្សេង​ទៀត។

ប្រភព​ខាង​លើ​បញ្ជាក់​ថា ការ​លក់​របស់​ទាំង​នេះ​គឺ​​មាន​តែ​មួយ​ទេ​នៅ​វៀតណាម​ដូច​ជា​តាម​ផ្សារ Luc Yen ខេត្ត Yen Bai, ផ្សារ Tinh An ខេត្ត An Giang, កន្លែង​ប្រជល់​មាន់​នៅ​ទីក្រុង​ហាយ​ណូយ​សុទ្ធ​តែ​ជា​កន្លែង​ពិសេសៗ។

ផ្សារ Tinh Bien ក្នុង​ខេត្ត An Giang ត្រូវ​គេ​មើល​ឃើញ​ថា ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សេវា​កម្ម​នៅ​​ប៉ែក​និរតី​ប្រទេស​ដែល​មាន​លក់​សត្វ​ល្អិត​ស្ទើរ​គ្រប់​ប្រភេទ​ចាប់​តាំង​ពី​មេ​កណ្ដៀរ ក្អែប ពស់ ខ្យាដំរី តុកកែ អាពីង​ជា​ដើម។ សូម​ទស្សនា​រូបភាព​ប៉ុន្មាន​សន្លឹក​ក្រោម ហ៊ាន​ទិញ​​ទេ បើ​​បាន​ទៅ​លេង?