Home / ចំណេះដឹង / ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ពិភពលោក ឯ​កម្ពុជាយើង ជាប់លេខ…

ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ពិភពលោក ឯ​កម្ពុជាយើង ជាប់លេខ…

ប្រទេស​ថៃ បាន​ជាប់​ចំណាត់ថ្នាក់ លេខ​៣២ ជា​ប្រទេស​ដែល​សប្បាយ​បំផុត នៅ​លើ​ពិភពលោក ខណៈ​ប្រទេស​ន័រវែស ឈរ​នៅ​លើ​កំពូល​តារាង លេខ១។ នេះ​បើ​យោង​តាម​របាយការណ៍ ដែល​បាន​ចេញផ្សាយ​នៅ​ឯ​អង្គការសហប្រជាជាតិ ដើម្បី​ប្រារព្ធ​ទិវា​សុភមង្គល​អន្តរជាតិ «International Day of Happiness» កាល​ពី​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ។

របាយការណ៍ World Happiness Report 2017 ដែល​ស្ទង់​មតិ​លើ​ប្រទេស ចំនួន​១៥៥ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ បណ្ដាញ Sustainable Development Solutions Network (SDSN) ដែល​ជា​គំនិត​ផ្ដួចផ្ដើម​ឡើង​ដោយ អង្គការសហប្រជាជាតិ នៅ​ក្នុង​ឆ្នាំ​២០១២។

នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ប្រទេស​នូវែលហ្សេឡង់ បាន​ជាប់​ចំណាត់ថ្នាក់ លេខ៦ អូស្ត្រាលី លេខ៩ សិង្ហបុរី លេខ២៦ ខណៈ​នៅ​ក្នុង​តំបន់​អាស៊ាន ប្រទេស​ម៉ាឡេស៊ី បាន​ជាប់​ចំណាត់ថ្នាក់ លេខ៤២ ឥណ្ឌូនេស៊ី លេខ៨១ វៀតណាម លេខ៩៤ មីយ៉ាន់ម៉ា លេខ១១៤ និង កម្ពុជា លេខ១២៩។

គួរ​បញ្ជាក់​ថា ចំណាត់​ថ្នាក់​នេះ​បាន​មក​ពី​ការ​សិក្សា​លើ​កត្តា ចំនួន៥ គឺ ទី១ កត្តា​សេដ្ឋកិច្ច​នៅ​ក្នុង​សំណុំ​បែបបទ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប , ទី២ ការ​ជួយ​ជ្រោមជ្រែង​របស់​សង្គម ដូចជា​ទៅលើ​វិស័យ​អប់រំ និង ជីវិត​គ្រួសារ , ទី៣ សុខភាព , ទី៤ សេរីភាព​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​ជីវិត និង ទី៥ សទ្ធាទាន និង ទស្សនៈ​នៃ​អំពើ​ពុករលួយ៕