មិនគួរឲ្យជឿ! មកមើល ផ្លូវរថយន្តភ្លើង សង់ទម្លុះផ្ទះល្វែង កម្ពស់១៩ជាន់ ដ៏កម្របានឃើញបំផុត

អគារ​ផ្ទះ​ល្វែង​ដ៏​ខ្ពស់​មួយ​នៅ​ទីក្រុង​ឆុងឈីង ប្រទេស​ចិន ​ត្រូវ​បាន​គេ​សាងសង់​ផ្លូវ​រថភ្លើង​កាត់​តាម​ក្នុង​ផ្ទះ​​ព្រោះ​មិន​ចង់​វាយ​កម្ទេច​ចោល។

​ត្បិត​តែ​ទីក្រុង​មួយ​នេះ​ស្ថិត​នៅ​លើ​ភ្នំ និង​សម្បូរ​ព្រៃ​ឈើ តែ​គេ​ឃើញ​មាន​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​សង់​ប្រជ្រៀត​គ្នា។ ការ​សង់​ផ្លូវ​រថភ្លើង​កាត់​ផ្ទះ​ល្វែង គឺ​ដោយ​សារ​ខ្វះខាត​កន្លែង​ទំនេរ ហើយ​គម្រោង​ត្រូវ​តែ​ឆ្លង​កាត់​ទីនេះ។

ការសង់​ផ្លូវ​រថភ្លើង​កាត់​តាម​ទីក្រុង​សម្បូរ​អគារ​ខ្ពស់​ៗ​ខាង​លើ គឺ​ជា​រឿង​ស្មុគស្មាញ​គួរ​ឲ្យ​ឈឺក្បាល​ ហើយ​ឧបសគ្គ​រារាំង​ដំណើរ​ការ​ផ្លូវ​រថភ្លើង​ធំ​បំផុត​មួយ​ គឺ​ប៉ះ​ផ្ទះ​ល្វែង ១៩​ជាន់​នេះ​ហើយ។ ដូច្នេះ​ដើម្បី​ជា​ដំណោះស្រាយ ពួកគេ​មាន​តែ​សង់​ទម្លុះ​ជាជាង​បំផ្លាញ​ចោល។

ម្យ៉ាងវិញទៀត អ្នក​ស្រុក​រស់​នៅ​ក្នុង​អគារ​អាច​រង់​ចាំ​នៅ​ស្ថានីយ​ក្នុង​អគារ​នៅ​ជាន់​ទី​ ៦ ដល់​ជាន់​ទី​ ៨​​ បាន។ ចំណែក​ប្រធាន​ផ្លូវ​ដែក ​បាន​ព្យាយាម​កាត់​បន្ថយ​សំឡេង​រំខាន​ពី​រថភ្លើង​ រហូត​​សំឡេង​​របស់​វា​ស្មើ​នឹង​សំឡេង​​ម៉ាស៊ីន​លាង​ចាន​ប៉ុណ្ណោះ៕