សឹងដាច់ផ្ងារ ពេលបានដឹង ច្បាប់​ប្លែកៗទាំង៩ នៅ​កូរ៉េខាងជើង

កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ឯកា​មួយ និង​មាន​ច្បាប់​បំបិទ​សេរីភាព​ប្រជាជន​ជា​ច្រើន។ ច្បាប់​ដ៏​តឹងតែង​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​​មួយ​ចំនួន​​ព្យាយាម​ចាក​ចេញ​ពី​ប្រទេស​កំណើត ហើយ​ខ្លះ​ហ៊ាន​ស្លាប់​ ប្រសិន​បើ​គេ​ចាប់​បញ្ជូន​ទៅ​កូរ៉េ​ខាង​ជើង​វិញ។

ច្បាប់​ប្លែក​ៗ​ទាំង៩​ខាង​ក្រោម​ ស្ថិត​ក្នុង​​ចំណោម​ច្បាប់​រឹត​បន្តឹង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កំពុង​អនុវត្ត​​បច្ចុប្បន្ន​ តោះ​មក​ស្គាល់​ទាំងអស់​គ្នា៖

១. កូរ៉េខាងជើង​មាន​ប៉ុស្ដិ៍​ទូរទស្សន៍​ចំនួន​ ៣​ប៉ុណ្ណោះ

២. ​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​នឹង​ត្រូវ​ទទួល​ទោស​ ៣ជំនាន់

​ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម មិន​ត្រឹម​តែ​អ្នក​ទេ​ដែល​ទទួលទោស គឺ​សាច់​ញាតិ​ ៣​ជំនាន់​ទៀត​ដូច​ជា​ កូន ឪពុកម្ដាយ និង​ជីដូនជីតា។ ច្បាប់​នេះ​ធ្វើ​ឡើង ដើម្បី​ការពារ​អ្នក​ទោស​រត់​ចេញ​ពី​ពន្ធនាគារ។

៣. បុរស និង​ស្ត្រី​ទាំងអស់​មាន​សិទ្ធិ​កាត់​ម៉ូដ​សក់​ដែល​រដ្ឋាភិបាល​យល់​ព្រម​​ចំនួន​ ២៨​​ម៉ូដ​ប៉ុណ្ណោះ

ការ​កាត់​ម៉ូដ​សក់​ខុស​ពី​គំរូ​ទាំង​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​​ជា​ក្រុម​បះបោរ។ តែ​ម៉ូដ​សក់​របស់​មេដឹកនាំ គីម ជុងអ៊ុន មិន​បាន​រាប់​បញ្ចូល​ទេ ព្រោះ​គាត់​​ត្រូវ​រក្សា​ទុក​ឲ្យ​ខុស​គេ។

៤. កូរ៉េខាងជើង​មាន​ច្បាប់​​បាល់​បោះ​ខ្លួន​ឯង

៥. អ្នក​ត្រូវ​ការ​ទទួល​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​សិន​មុន​​​ទៅ​រស់​នៅ​ក្នុង​រដ្ឋធានី

គីម ជុងអ៊ុន ចង់​ឲ្យ​តែ​មនុស្ស​ជោគជ័យ ​អ្នក​មាន និង​អ្នក​មាន​អំណាច​ប៉ុណ្ណោះ​រស់​នៅ​រដ្ឋធានី​ព្យុងយ៉ាង​។

៦. ឪពុក​ម្ដាយ​ដែល​បញ្ជូន​​កូន​ទៅ​សាលារៀន ត្រូវ​ផ្ដល់​តុ​រៀន កៅអី និង​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន

៧. ការ​មាន​​សៀវភៅ​គម្ពីរ​សាសនា​គ្រិស្ត គឺ​ជា​រឿង​ខុស​ច្បាប់

ព្រះ​គម្ពីរ​ត្រូវ​បាន​គេ​​ចាត់​ទុក​ជា​និមិត្ត​រូប​នៃ​វប្បធម៌​លោក​ខាង​លិច​ដែល​កូរ៉េ​ខាង​ជើង​មិន​ចង់​ឲ្យ​មាន​ឥទ្ធិពល​លើ​ប្រជាជន​ពួកគេ។ ពីមុន​​​មាន​ស្ត្រី​កាន់​សាសនា​គ្រិស្ត​ម្នាក់​ បាន​ចែក​ចាយ​ព្រះ​គម្ពីរ ​ត្រូវ​គេ​​ចាប់​ខ្លួន និង​កាត់​ទោស​ប្រហារជីវិត​ទៀត​ផង​។

៨. ក្រុម​ហ៊ុន​អេឡិចត្រូនិក Apple Inc., Sony និង Microsoft មិន​អនុញ្ញាត​ឲ្យ​​លក់​​ចែក​ចាយ​ផលិត​​ផល​ជា​ដាច់​ខាត

៩. ​អ្នក​​មិន​អាច​​នាំ​យក​សៀវភៅ​​អក្សរ​សាស្ត្រ​លោក​ខាង​លិច​មក​កាន់​កូរ៉េ​ខាង​ជើង​បាន​ស្រួល​ទេ

​ចំពោះ​អ្នក​ទេសចរ​​សូម្បី​សៀវភៅ​​នាំ​ផ្លូវ​​របស់ Lonely Planet ​ក៏​ត្រូវ​អាជ្ញាធរ​​ធ្លាប់​រឹប​អូស​ដែរ​​នៅ​កន្លែង​ត្រួត​ពិនិត្យ។ ​រាល់​តន្ត្រី ​ការ​មើល​ទូរទស្សន៍ ភាព​យន្ត និង​សម្ភារៈ​មាន​សរសេរ​អក្សរ​នានា​​ត្រូវ​ពិនិត្យ​ជាមុន ​ទើប​អាច​មើល​បាន៕