Home / សង្គម / លេងសើចម៉េចបាន! កូន​កំលោះ ​រត់​ចោល​មង្គលការ កូន​ក្រមុំ​តាម​ទាន់ ចុង​ក្រោយ​ទក់​សាច់!

លេងសើចម៉េចបាន! កូន​កំលោះ ​រត់​ចោល​មង្គលការ កូន​ក្រមុំ​តាម​ទាន់ ចុង​ក្រោយ​ទក់​សាច់!

កាល​ពី​ពេល​ថ្មីៗ​នេះ កូន​ក្រមុំ​ស្លៀក​ឈុត​អាពាហ៍ពិពាហ៍ ពោរពេញ​ដោយ​កំហឹង​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ យក​ច្រវាក់​ចង និង​ចាប់​អូស​បុរស​ម្នាក់ នៅ​តាម​ដង​ផ្លូវ​ដូច​សត្វ​ធាតុ ធ្វើ​ឲ្យ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ជា​ច្រើន មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

ហេតុការណ៍​ខាងលើ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន តែ​ប្រភព​មិន​បាន​បញ្ជាក់​ពី​ទីតាំង​ជាក់លាក់​ឡើយ ខណៈ​បុរស​ខាង​លើ គឺ​ជា​កូនកំលោះ ដែល​បាន​រត់​ចោល​មង្គលការ នៅ​ថ្ងៃ​ពិសេស​របស់​ខ្លួន ដូច្នេះ​នារី​ជា​កូន​ក្រមុំ ក៏​បាន​ទៅ​តាម​រក​រូប​គេ​តែម្ដង។

ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​បាន​ដឹង​ថា ហេតុអ្វី​បាន​ជា​កូន​កំលោះ​រូប​នេះ សម្រេច​ចិត្ត​រត់​ចោល​មង្គលការ​ឡើយ។

យ៉ាងណាមិញ ក្រោយ​រត់​ចោល​មង្គលការ កូន​កំលោះ​ខាងលើ នៅ​តែ​មិន​អាច​លាក់​ខ្លួន​ជិត ដោយ​ត្រូវ​កូ

ន​ក្រមុំ​តាម​រក​ទាល់​តែ​ឃើញ និង​យក​ច្រវាក់​ចង​ដៃ​ទាំង​២​ជាប់ រួច​ចាប់​អូស​តាម​ផ្លូវ ហើយ​ព្យាយាម​បញ្ចុះ​បញ្ចូល​រូបគេ ឲ្យ​ត្រលប់​ទៅ​រៀប​មង្គលការ​វិញ​ទៀត​ផង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖