នារីៗបាក់ចិត្តស្តូក ពេលឃើញរូប​ថត ​នាយក​រដ្ឋមន្ត្រី​កាណាដាវ័យក្មេង​ ​​Justin Trudeau

នាយក​រដ្ឋមន្ត្រី​កាណាដា​​វ័យ​ក្មេង​លោក Justin Trudeau មាន​អាយុ​​៤៥​ឆ្នាំ កំពុង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​សារព័ត៌មាន​ជា​ច្រើន​ចាប់​អារម្មណ៍ ក្រោយ​រូប​ថត​ដ៏​សង្ហា​​ទាំង​នៅ​កំលោះ និង​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​ចែក​ចាយ​​បន្ត​ៗ​គ្នា​យ៉ាង​ច្រើន​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ។

រូប​​ថត​ទាំង​​នោះ​មាន​ដោះ​អាវ​​បង្ហាញ​សាច់​ដុំ​ពោះ ៦កង់ ​អម​ជា​មួយ​ស្នាម​ញញឹម​ដ៏​ស្រស់​​ក្នុង​ដំណើរ​កម្សាន្ត​ផ្សេង​ៗ រួម​នឹង​ពេល​កំពុង​ធ្វើ​ការ​ផង។​

លោក​បាន​រៀបការ​​ជា​មួយ​អ្នក​ស្រី​  Sophie Grégoire Trudeau ក្នុង​ឆ្នាំ ២០០៥ ​និង​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១៥ ហើយ​ពេល​​នេះ​​លោក​មាន​កូន​៣​នាក់​ហើយ តែ​សម្រស់​ក៏​មិន​ចាញ់​កាល​នៅ​ក្មេង​ឡើយ។

គួរ​រម្លឹក​ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​សារព័ត៌មាន​មួយ​ចំនួន​ក៏​​ធ្លាប់​ចុះ​ផ្សាយ​ពី​កូន​ស្រី​ ដូណាល់​ ត្រាំ ​អ្នក​ស្រី Ivanka វ័យ​៣៥​ឆ្នាំ បាន​សម្លឹង​លោក​ Trudeau មិន​ដាក់​ភ្នែក​ដែរ នៅក្នុង​បន្ទប់​​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៃ​សេតវិមាន៕