ការពិតអីចឹងសោះ ទើបនារីក្រមុំ​វ័យ​ក្មេងជប៉ុន នាំគ្នាដង្ហែ និងជិះ​លិង្គ​ឈើ បែបនេះ

ពិធីបុណ្យ «Hodate Festival» នៅ​ក្នុង​ទីក្រុង Nagaoka ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ពិធីបុណ្យ​ដ៏​ធំ និង​ល្អ​បំផុត​របស់​ប្រទេស​ជប៉ុន។

ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​អាទិត្យ ក្នុង​សប្ដាហ៍​ទី​២ នៃ​ខែ​មិនា ស្ត្រី​ដែល​ទើប​រៀបការ​រួច ក្នុង​អំឡុង​ពេល​១២​ខែ​មុន បាន​ស្លៀក​សំលៀកបំពាក់​កូន​ក្រមុំ​បែប​ប្រពៃណី​ជប៉ុន និង​អង្គុយ​ច្រក​គៀវ លើ​លិង្គ​ឈើ​មួយ ប្រវែង​ជាង​២​ម៉ែត្រ ដែល​គេ​សែង​នៅ​តាម​ផ្លូវ​សាធារណៈ។

លិង្គ​ឈើ​ដ៏​ធំ​សម្បើម​នោះ ត្រូវ​បាន​គេ​ប្រារព្ធ​ជា​និមិត្តរូប​នៃ​សំណាង​ល្អ ដោយ​មាន​ហ្វូង​មនុស្ស​ជាច្រើន បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ប៉ះ​វា។ ជា​មួយ​គ្នា​នេះ​ដែរ គូ​ស្វាមី​ភរិយា​ថ្មីថ្មោង ដែល​ទើប​រៀបការ​រួច នឹង​ទទួល​បាន​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ជោគជ័យ​មួយ ប្រសិន​បើ​កូន​ក្រមុំ​ឡើង​ទៅ​អង្គុយ​ពី​លើ​លិង្គ​ឈើ​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពាក្យ «Hodate» ក្នុង​ភាសា​ជប៉ុន ត្រូវ​បាន​ប្រែ​ជា​ភាសា​អង់គ្លេស​ថា «Male Genitals» ឬ​ជា​ភាសា​ខ្មែរ​ថា «ប្រដាប់​ភេទ​បុរស»។

គេ​ជឿជាក់​ថា ពិធីបុណ្យ «Hodate Festival» ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន អស់​រយៈ​ពេល​ជា​ច្រើន​សតវត្ស​មក​ហើយ។ បច្ចុប្បន្ន វា​ក៏​បាន​ក្លាយ​ជា​ពិធីបុណ្យ​មួយ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់​តែ​ច្រើន​ឡើងៗ​ផង​ដែរ៕