Home / ប្លែកៗ / ភេទទី៣ នៅ​បង់ក្លាដេស បង្ខំចិត្តលក់ខ្លួន តែពេលដឹងការពិត គួរឲ្យស្រណោះ

ភេទទី៣ នៅ​បង់ក្លាដេស បង្ខំចិត្តលក់ខ្លួន តែពេលដឹងការពិត គួរឲ្យស្រណោះ

ក្រុម «Hijra» ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ជា​ផ្លូវការ​ថា​ជា «ភេទទី៣» ហើយ​វា​ជា​សហគមន៍ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បុរស​កែ​ភេទ​ទៅ​ជា​ស្រី នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ឥណ្ឌា និង បង់ក្លាដេស។

ស្ថិត​នៅ​ក្នុង​ទីក្រុង​ដ៏​វឹកវរ ដាការ (Dhaka) នៃ​ប្រទេស​បង់ក្លាដេស ក្រុម Hijra ជា​ញឹកញាប់ ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​ពួកគេ បណ្តេញ​ចេញ​ពី​ផ្ទះ ដោយសារ​តែ​ការ​កែ​ភេទ​ខុស​ពី​ធម្មជាតិ។

អ្នក​ថត​រូប​ជនជាតិ​ដាណឺម៉ាក​ម្នាក់ មាន​ឈ្មោះ​ថា Jan Moeller Hansen បាន​ទៅ​ទីក្រុង​ដាការ ចាប់​ពី​ឆ្នាំ​២០១០ ដល់ ២០១២ ដើម្បី​ជួប និង​សិក្សា​អំពី​ជីវិត ព្រមទាំង​ការ​រស់នៅ​របស់​ក្រុម Hijra នៅ​ក្នុង​សង្គម​បង់ក្លាដេស។

លោក Jan បាន​និយាយ​ថា «ក្រុម Hijra មួយ​ចំនួន គឺ​ជា​មនុស្ស​បើក​ចំហ​បំផុត, មាន​មោទនភាព, ស្គាល់​ខ្លួនឯង​ច្បាស់ និង មាន​ភាព​ថ្លៃថ្នូរ។ ដោយសារ​តែ​ភាព​ខុស​គ្នា​នៃ ភេទ រូបរាង និង ឥរិយាបថ ព្រមទាំង​ត្រូវ​សង្គម​មើលងាយ ពួកគេ​បាន​បង្កើត​រចនាសម្ព័ន្ធ​ក្រុម​គ្រួសារ​ផ្ទាល់​ខ្លួន»។

លោក Jan បាន​បន្ថែម​ទៀត​ថា រចនាសម្ព័ន្ធ និង​ទំនាក់ទំនង​របស់​ក្រុម Hijra គឺ​ពិត​ជា​ខ្លាំងក្លា និង​ចាំបាច់​ណាស់ ដើម្បី​ឲ្យ​ពួក​គេ​រក្សា​អត្តសញ្ញាណ និង​អាច​រស់នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​បាន។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុម Hijra បាន​ខិតខំ​តស៊ូ​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​សង្គម​ទទួល​ស្គាល់ និង​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា៕