អ្នក Single កុំបារម្ភ ព្រោះតុក្កតាសិច នឹងអាចកុម្ម៉ង់ ធ្វើឲ្យដូច Crush របស់អ្នក ឆាប់ៗនេះហើយ!

នា​ពេល​​អនាគត​ដ៏​ខ្លី​​ខាង​មុខ​ មនុស្ស​​នឹង​អាច​​ទិញ​តុក្កតា​សិច​ដែល​មាន​​រូប​រាង​ និង​សំឡេង​ដូច​មនុស្ស​អ្នក​លួច​ស្រលាញ់​ ឬ​​ idol ណា​មួយ​ក៏​បាន។

​តុក្កតា​​​បែប​​នេះ​​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា Kinky ​​នឹង​មាន​មុខមាត់​ ទំហំ ​ចលនា ​កម្ដៅ​ស្បែក និង​​សកម្មភាព​​ដូច​​មនុស្ស​ល្បី​ៗ​​ដែល​អ្នក​ចង់​បាន ​រួម​ទាំង​​មាន​​អាជ្ញាប័ណ្ណ​​លើ​រូប​ត្រឹម​ត្រូវ​​​​ផង តែ​តម្លៃ​នឹង​ខ្ពស់​ជាង​គេ​។ នេះ​បើ​យោង​​ទៅ​តាម​​​​អ្នក​ជំនាញ​ Love and Sex with Robots ​នៅ​អង់គ្លេស​ លោក​សាស្ត្រាចារ្យ​​​​ David Levy ។

ប្រភព​​បន្ថែម​ថា ​នៅ​ពេល​បច្ចេកវិទ្យា​នៃ​ការ​ផលិត​​​ផលិតផល​​ទាំង​នេះ​កើត​មាន​ឡើង អ្នក​​នឹង​មិន​អាច​រារាំង​មនុស្ស​​លួច​ស្រលាញ់​អ្នក​ ឬ​សង្សារ​ចាស់​ មិន​ឲ្យ​បង្កើត​វា​​បាន​ទេ​បើ​គេ​ចង់ ព្រោះ​ការ​បញ្ជា​ទិញ​ និង​​ប្រើ​ប្រាស់​​មាន​​លក្ខណៈ​សម្ងាត់។

អ្នក​ជំនាញ​ជា​ច្រើន​ ​គិត​ថា​​​វា​​អាច​កើត​មាន​ពិតមែន ​នៅ​ពេល​​បច្ចេកវិទ្យា​​ជឿនលឿន​​​តាម​​តម្រូវ​ការ​ហើយ​នោះ ដោយ​គ្រាន់​តែ​ប្រើ​​រូប​ថត​មក​​ក្លូន​ប៉ុណ្ណោះ៕