សុំ Share ម្នាក់មួយបានអត់! បវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា បង្អួតសម្រស់ ក្នុងឈុតប៊ីគីនី ស្អាតដាច់គេ

កញ្ញា ខ្លឹម ស្រីគា បវរកញ្ញា MISS GRAND INTERNATIONAL 2017 តំណាង​ឲ្យ​ប្រទេស​កម្ពុជា បាន​បង្អួត​សម្រស់​របស់​ខ្លួន​នៅ​ក្នុង​ឈុត​ប៊ីគីនី ពណ៌​ត្រួយចេក យ៉ាង​ស្រស់ស្អាត​ដាច់​គេ​តែម្តង នៅ​ឯកោះ Phú Quốc ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៧ នេះ។

កម្មវិធី​ប្រកួត​សម្រស់​ជា​លក្ខណៈ​អន្តរជាតិ Miss Grand International ប្រចាំ​ឆ្នាំ​២០១៧​ បាន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​ដោយ​មាន​ស្រី​ស្អាត​មក​ពី​ច្រើន​ប្រទេស​ចូល​រួម​ប្រកួត​។ កម្មវិធី​ខាង​លើ​បាន​ឈាន​ផុត​ដំណាក់កាល​​បង្ហាញ​ឈុត​តំណាង​ជាតិ​រួច​ហើយ ដោយ​ឈុត​ទាំង​នោះ​សុទ្ធ​សឹង​តែ​ច្នៃយ៉ាងសម្រិតសម្រាំង និង​ពោរពេញ​ដោយ​អត្ថន័យ​សម្រាប់​ប្រទេស​ប្រទេស​នីមួយៗ។

គួររម្លឹក​ថា​កម្មវិធី​ប្រកួត​ Miss Grand International 2017 ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី០៩​ តុលា កន្លង​ទៅ និង​ត្រៀម​បញ្ចប់​នៅ​ថ្ងៃ​ទី​​២៥ ខែ​តុលា ឆ្នាំ២០១៧​ខាង​មុខ​នេះ​ ដែល​ជា​ថ្ងៃ​ប្រកាស​លទ្ធផល។

សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ កញ្ញា​ ខ្លឹម ស្រីគា នឹង​គ្រង​ឈុត​តំណាង​ជាតិ ( National Costume ) មាន​ឈ្មោះថាឈុត​ “ទេវី​ក្រុង​កម្ពុជា​ធិបតី”។ ការ​ពិត​ឈុត​នេះ បាន​រៀប​ចំឡើង​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ពោល​គឺ​សម្រាប់​កញ្ញា​ឯក ហេង ចន្ថា ត្រៀម​យក​ទៅ​បង្ហាញ តែ​ដោយ​សារ​នាង​ខក​ខាន​ពុំ​បាន​ចូល​រួម​ប្រកួត​ ទើប​ពេល​នេះ​ខាង​ក្រុម​ហ៊ុន​បាន​ផ្ដល់​ឱកាស​ឲ្យ​នាងយក​ឈុត​ដដែល​ និង​​មាន​ការ​ច្នៃ​ម៉ូដ​បន្ថែម​ពី​លើ​បន្តិច​បន្តួច​​ ទៅ​បង្ហាញ​ជំនួស​វិញ។

សម្លៀក​បំពាក់​មួយ​នេះ ​ជា​ឈុត​​សម័យ​ច្នៃ​ប្រឌិត​ថ្មី​ ដែល​យក​មូលដ្ឋាន​គ្រឹះ​នៃ​ទម្រង់​ឈុត​សម្លៀក​បំពាក់​របាំ​ក្បាច់​បុរាណ​ខ្មែរ​នា​សម័យ​ហ្លួង​ព្រះ​ស៊ីសុវត្ថិ​ និង​ការ​រួម​បញ្ចូល​គ្នា​ជា​មួយ​សម័យ​បច្ចុប្បន្ន​ ​ដើម្បី​បង្កើត​បាន​ជា​ឈុត​តំណាង​ជាតិ​បែប​ច្នៃ​ប្រឌិត​មួយ​។

ដោយ​យោង​តាម​រូបភាព​​កាសែត​បារាំង​មួយ​ដែល​មាន​ចំណង​ជើង​ថា LE MONDE ILLUSTRÉ បាន​ចុះ​ផ្សាយ​ពី​ការ​សម្ដែង​របស់​ក្រុមរបាំ​ព្រះរាជ​ទ្រព្យ​យុគសម័យ ព្រះ​បាទ​ស៊ីសុវត្ថិ​នៅ Elysée ទី​ក្រុង​ប៉ារីស ថ្ងៃ​ទី ០៧ ខែ​មិថុនា ឆ្នាំ១៩០៦ ដែល​បរិយាយ​អំពី​នាដការី​កំពុង​សម្ដែង​ល្ខោន​ក្បាច់​បុរាណ រឿង ព្រះ​សមុទ្ទ ត្រង់​ឈុត​ព្រះ​សមុទ្ទ​ចាប់​កូន​ស្រី​របស់​យក្ស​វិរុលចក្រ៕

ដោយ ៖ កូនចាប