ការពិត បើចង់ទៅរស់នៅជប៉ុន មានអីពិបាក ត្រូវការតែ ៤យ៉ាងនេះប៉ុណ្ណោះ

ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក ពិចារណា​ការ​ដាក់​កម្រិត​លើ​ជនអន្តោប្រវេសន៍ នៅ​ក្នុង​ប្រទេស​ជប៉ុន​ឯណោះ​វិញ រដ្ឋាភិបាល​សហព័ន្ធ បាន​ធ្វើ​ការ​បន្ធូរបន្ថយ​លើ​តម្រូវការ​ថ្មី ចំពោះ​ជនអន្តោប្រវេសន៍​ដែល​មាន​ជំនាញ​ខ្ពស់ ដើម្បី​ក្លាយ​ជា​អ្នក​រស់​នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​របស់​ខ្លួន។

ប្រសិន​បើ​អ្នក​​គិត​ថា ចង់​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន នោះ​អ្នក​ត្រូវ​ការ​របស់​៤​យ៉ាង គឺ លិខិតឆ្លងដែន​មួយ ទម្រង់​ពាក្យ​សុំ​ទិដ្ឋាការ​មួយ រូបថត​មួយ​សន្លឹក និង លិខិត​បញ្ជាក់ (Certificate of Eligibility ឬ COE)។

របស់​ទាំង​៣​យ៉ាង​ដំបូង គឺ​ពិត​ជា​ងាយ​ស្រួល​ខ្លាំង​ណាស់​សម្រាប់​អ្នក ប៉ុន្តែ​បើ​ចង់​បាន COE គឺ​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ការងារ​បន្តិចបន្តួច​បន្ថែម​ទៀត។

ជា​ពិសេស វា​គឺ​ជា​ឯកសារ ដែល​បង្ហាញ​ថា អ្នក​មាន​លទ្ធភាព​ទ្រទ្រង់​ជីវិត​រស់​នៅ​ខ្លួនឯង នៅ​ក្នុង​ប្រទេស​ជប៉ុន។ ចំនួន​អប្បបរមា​នៃ​ប្រាក់​ខែ សម្រាប់​ការ​ទ្រទ្រង់​ជីវិត​របស់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សិទ្ធិ​អាច​ទទួល​បាន COE គឺ​ប្រហែល ១ ៦០០​ដុល្លារ​ក្នុង​មួយ​ខែ។

យ៉ាងណាមិញ អ្នក​ក៏​អាច​ធ្វើ​ការ​ស្នើសុំ​ទៅ​រស់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ជប៉ុន​បាន​ដែរ ប្រសិន​បើ​និយោជក​ផ្ដល់​ឲ្យ​អ្នក​នូវ​ការងារ​មួយ ឬ អ្នក​ជា​កូន ឬ ប្តីប្រពន្ធ​របស់​នរណា​ម្នាក់ ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​ស្រាប់៕