នាយករដ្ឋមន្រ្តីថៃ ប្រលេះឡេវអាវ បង្ហាញវត្ថុស័ក្តិសិទ្ធិ ផ្អើលអ្នកកាសែតគ្រប់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាយក​រដ្ឋ​មន្ត្រី​​ថៃ​​​ ប្រាយុទ្ធ​ ចាន់​អូចា ​​បាន​​បង្ហាញ​​​​​វត្ថុ​ស័ក្ដិសិទ្ធិ​​​​​​​​​យ៉ាង​ច្រើន​​ ជា​​​បន្តោង​ខ្សែ​ក​​​រូប​​​ព្រះ​ពុទ្ធ​​​​​​​​​​​នៅ​ក្នុង​អាវ​​ ​​អំឡុង​កិច្ច​សម្ភាសន៍​​ក្នុង​សន្និសីទ​​កាសែត នៅ​​​វិមាន​រដ្ឋាភិបាល​​ក្នុង​ទីក្រុង​បាងកក ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ។

ឧត្ដមសេនីយ៍ ​​ប្រាយុទ្ធ ​បាន​​ប្រលេះ​​​ឡេវអាវ​​​​ខ្លួន​​​ពេល​ដែល​​​អ្នក​​យក​ព័ត៌មាន​ម្នាក់​​បាន​សួរ​គាត់​ថា ​​​តើ​​ពិត​ជា​មាន​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ក្នុង​វត្ត​ Traimitr Withayaram ​​បាន​ឲ្យ​​​​​វត្ថុ​ស័ក្ដិសិទ្ធិ​ណា​មួយ​មែន​ឬទេ ​​​ក្នុង​អំឡុង​​​ពិធី​បែប​ពុទ្ធសាសនា​​ទទួល​​អគារ​​​​មួយ​កន្លែង​ ខាង​ក្រោយ​អគារ​​ Thai Khu Fah នៃ​វិមាន​រដ្ឋាភិបាល?

​ភ្លាម​ៗ​នោះ​​លោក​​បាន​​​​ឆ្លើយ​ថា​មាន​មែន​​ ​និង​​បង្ហាញ​ឲ្យ​ឃើញ​​​បន្តោង​​ខ្សែក​រូប​​ព្រះ​ពុទ្ធ​​​​​​​​​ជាង ​១០​អង្គ​​​​​​​​​​ ​នៅ​លើ​ទ្រូង។ លោក​បន្ត​ថា “​​ខ្ញុំ​​មាន​​ជាច្រើន ​​និង​មាន​របស់​ទាំង​នេះ​​ជា​​​​យូរ​មក​ហើយ តាំង​ពី​ពេល​​ខ្ញុំ​​​នៅ​​ជា​ទាហាន​ ហើយ​​បន្ត​ទទួល​ទុក​​​​​រហូត​​មក។ ប៉ុន្តែ​​ខ្ញុំ​​មិន​ដែល​រាប់​​​វត្ថុ​ស័ក្ដិសិទ្ធិ​ការពារ​ខ្លួន​មាន​​ប៉ុន្មាន​​នោះ​ទេ”។

​ពេល​​បង្ហាញ​​​ឲ្យ​​ឃើញ​​​នៅ​មុខ​​​​​កាមេរ៉ា​​អ្នក​កាសែត​ ​ធ្វើ​ឲ្យ​ពួកគេ​​​ភ្ញាក់​ផ្អើល​ និង​​លាន់​មាត់​​យ៉ាង​ខ្លាំង៕