ស្លុយពេកហើយ! តែងខ្លួនជា គីម ជុងអ៊ុន ដើរចូលទៅសុំជួប ដូណាល់ ត្រាំ ចុងក្រោយ…

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកដំណើរ​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ប្រទះ​ឃើញ គីម ជុងអ៊ុន ក្លែងក្លាយ ដើរ​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក និង​ចូល​ទៅ​ក្នុង​អគារ Trump Building ជាមួយ​នឹង​អង្គរក្ស​ម្នាក់ ដើម្បី​ជួប​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។

Prankster នៅ​លើ​គេហទំព័រ YouTube មាន​ឈ្មោះ​ថា Qpark បាន​ជួល​បុរស​ម្នាក់ ដែល​មាន​រូបរាង​ស្រដៀង និង​ឲ្យ​តុបតែង​ខ្លួន​ដូច​ទៅ​នឹង មេ​ដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ខណៈ​ខ្លួនឯង​តែង​ខ្លួន​ជា​អង្គរក្ស ដើម្បី​ដើរ​នៅ​ក្នុង​ទីក្រុង New York និង​ថត​ប្រតិកម្ម​របស់​មនុស្ស។

អ្នក​ដំណើរ​ជាច្រើន​បាន​ស្រែក​ថា «បុរស​រ៉ុកកែត» និង «តើ​លោក​កំពុង​ធ្វើ​អ្វី​នៅ​អាមេរិក?»។

Qpark បាន​បង្ហោះ​វីដេអូ​នេះ ទៅ​លើ​បណ្ដាញ​សង្គម Facebook និង​គេហទំព័រ YouTube ដោយ​មាន​អ្នក​ចូល​ទស្សនា រហូត​ដល់​ទៅ​រាប់​លាន​ដង​ឯណោះ។

ចង់​ដឹង​ថា មាន​អ្វី​កើត​ឡើង​ខ្លះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ទាំង​អស់​គ្នា៖