ផ្គុំ​បាត​ដៃ​ចូល​គ្នា រួច​ចុច​អាន ដើម្បី​ដឹង​ថា​អ្នក​ជា​មនុស្ស​អស្ចារ្យ​បែប​ណា

125

ការ​មើល​បាតដៃ គឺ​ជា​ប្រភេទ​សិល្បៈ​បុរាណ ដែល​មាន​តាំង​ពី​រាប់​រយ​ជំនាន់​មុន។ វា​មាន​ប្រភព​ដើម​ពី​ប្រទេស​ឥណ្ឌា និង​បាន​រីក​រាល​ដាល​នៅ​ទូទាំង​ទ្វីប​អាស៊ី អឺរ៉ុប និង អាមេរិក​ខាងជើង។ ការ​មើល​បាត​ដៃ អាច​ឲ្យ​យើង​ដឹង​ពី​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​ណា​ម្នាក់ ដែល​យើង​កំពុង​តែ​មើល។

ខ្សែ​បន្ទាត់​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​មួយ ដែល​ស្ថិត​នៅ​ខាង​ក្រោម​គល់​ម្រាមដៃ នៃ​បាត​ដៃ​របស់​យើង ត្រូវ​បាន​គេ​ហៅ​ថា បន្ទាត់​បេះដូង ឬ Heart Line។ វា​អាច​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ រួម​ទាំង​ទំនាក់ទំនង និង​អនាគត​ជីវិត​ស្នេហា​របស់​អ្នក ហើយ​អ្នក​អាច​មើល​វា​ដោយ​ខ្លួន​ឯង​បាន។

ផ្គុំ​ដៃ​ទាំង​២​ចូល​គ្នា និង​តំរឹម​ឲ្យ​ស្មើ​៖

# ប្រសិន​បើ​ខ្សែ​បន្ទាត់​លើ​បាត​ដៃ​ខាង​ស្ដាំ ខ្ពស់​ជាង​ខាង​ឆ្វេង៖ មានន័យថា អ្នក​គឺ​ជា​គូ​ស្នេហ៍​ដ៏​ល្អ​ម្នាក់ និង​មាន​ប្រាជ្ញា​វៃ​ឆ្លាត លើស​ពី​អាយុ​របស់​អ្នក។ មិនតែប៉ុណ្ណោះ អ្នក​គឺ​ជា​មនុស្ស​ចិត្ត​ល្អ។ អ្នក​មិន​ខ្វល់​ពី​អ្វី​ដែល​សង្គម​គិត​លើ​រូប​អ្នក​ឡើយ ហើយ​អ្នក​មាន​និន្នាការ​ក្នុង​ការ​រស់​នៅ ដោយ​សេរីភាព​ផ្ទាល់​ខ្លួន។

# ប្រសិន​បើ​ខ្សែ​បន្ទាត់​លើ​បាត​ដៃ​ខាង​ឆ្វេង ខ្ពស់​ជាង​ខាង​ស្ដាំ៖ មានន័យថា អ្នក​គឺ​ជា​មនុស្ស​ចេះ​ការពារ​ខ្លួន និង​ឯករាជ្យ​ខ្លាំង មិន​ចាំ​បាច់​ត្រូវ​ការ​ការ​ស្រលាញ់​ពី​អ្នក​ដទៃ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​មាន​ន័យ​ឡើយ។ អ្នក​រីករាយ​ក្នុង​ការ​ប្រកួតប្រជែង ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ទាមទារ​យក​អ្វី​មួយ ដែល​ជា​របស់​អ្នក​ពេញ​ច្បាប់។ អ្នក​មិន​មាន​បញ្ហា​អ្វី​ឡើយ ក្នុង​ការ​កម្ចាត់​ឧបសគ្គ​នៅ​លើ​ផ្លូវ ដែល​អ្នក​កំពុង​ដើរ។

# ប្រសិន​បើ​ខ្សែ​បន្ទាត់​លើ​បាត​ដៃ​ទាំង​២ មាន​កម្ពស់​ស្មើ​គ្នា៖ មានន័យថា អ្នក​ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ការ​ផ្លាស់​ប្ដូរ ហើយ​ជា​ឪពុក​ម្ដាយ​ដ៏​អស្ចារ្យ។ អ្នក​គឺ​ជា​មនុស្ស​ទន់ភ្លន់ និង​​មាន​ហេតុផល​សមរម្យ ហើយ​ចេះ​យល់​ទុក្ខធុរៈ​អ្នក​ដទៃ។ នៅ​ពេល​ដែល​ឱកាស​រៀបការ​មក​ដល់ អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ល្អ និង​ទទួល​ស្គាល់​ពី​មនុស្ស​គ្រប់​រូប ដែល​អ្នក​ស្គាល់៕

ប្រភព ៖ Sabay