ការពិតមនុស្សឆ្លាត ភាគច្រើនមានទម្លាប់ ៣យ៉ាងនេះ ហើយចំណុចទី២ ត្រូវម៉ាច់!

កាល​ពី​ក្មេង តើ​អ្នក​ធ្លាប់​ធុញ​ទេ នៅ​ពេល​អ្នក​ម្ដាយ ប្រើ​ឲ្យ​សម្អាត​បន្ទប់​របស់​អ្នក, ដេញ​ឲ្យ​អ្នក​ចូល​ដេក​តាំង​ពី​ព្រលប់ និង​ស្ដី​បន្ទោស​អ្នក នៅ​ពេល​អ្នក​និយាយ​ពាក្យ​ស្បថស្បែ? វា​អាច​នឹង​មាន​ហេតុផល ចំពោះ​ឥរិយាបថ​របស់​អ្នក​បែប​នេះ។ បើ​យោង​តាម​ការ​សិក្សា បាន​បង្ហាញ​ថា វា​អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​កើន​ឡើង​នៃ​កម្រិត​ប្រាជ្ញា​របស់​អ្នក។

មនុស្ស​ឆ្លាត​ចូលចិត្ត​ប្រើ​ពាក្យ​ស្បថ​ច្រើន

ជាក់ស្ដែង មាន​ការ​សិក្សា​លើ​ការ​ស្បថ ដោយ​លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ដែល​អាច​និយាយ​ពាក្យ​ស្បថ​ច្រើន​ជាង​គេ នៅ​ក្នុង​រយៈ​ពេល ១ នាទី ទទួល​បាន​ពិន្ទុ​ខ្ពស់​នៅ​លើ​ការ​ធ្វើ​តេស្ត​កម្រិត​ប្រាជ្ញា។

មនុស្ស​ឆ្លាត​ចូលចិត្ត​នៅ​ដល់​យប់​ជ្រៅ

អ្នកស្រាវជ្រាវ បាន​រក​ឃើញ​ថា ការ​នៅ​ដល់​យប់​ជ្រៅ មាន​ទំនាក់ទំនង​ជាមួយ​នឹង​កម្រិត​ប្រាជ្ញា​ខ្ពស់។ ជាក់ស្ដែង អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​បុគ្គល​ល្បីៗ​ជាច្រើន​ទៀត ដូចជា Charles Darwin, Winston Churchill, Keith Richards និង Elvis Presley សុទ្ធតែ​ជា​អ្នក​សកម្ម​ខ្លាំង​នៅ​ពេល​យប់។

មនុស្ស​ឆ្លាត​ចូលចិត្ត​រាយប៉ាយ

ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សកលវិទ្យាល័យ University of Minnesota បាន​បង្ហាញ​ថា តុ​រាយប៉ាយ​របស់​មនុស្ស​ណា​ម្នាក់ ជាក់ស្ដែង​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ភាព​វៃ​ឆ្លាត​របស់​ពួកគេ។

ប្រសិន​បើ​អ្នក​មិន​ចំណាយ​ពេល​វេលា​ក្នុង​ការ​សម្អាត និង​រៀបចំ​របស់​របរ​នៅ​ជុំវិញ​អ្នក នោះ​មក​ពី​គំនិត​របស់​អ្នក រវល់​តែ​គិត​អំពី​រឿង​អ្វី​ដែល​សំខាន់​ជាង​នេះ។ មិនតែប៉ុណ្ណោះ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បរិយាកាស​រាយប៉ាយ នាំ​ឲ្យ​មាន​លំហូរ​ការងារ​កាន់​តែ​ច្នៃប្រឌិត​បន្ថែម​ទៀត៕