ជឿអត់! មនុស្សស្រីឆ្លាត ភាគច្រើនតែងមានចំណុចពិសេស ៥យ៉ាងនេះ

សម័យ​នេះ​មនុស្ស​ស្រី មិន​អាច​​គិត​តែ​រឿង​សម្រស់​មួយ​មុខ​នោះ​ទេ តែ​ត្រូវ​មាន​អ្វី​ម្យ៉ាង​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត នោះ​គឺ​ភាព​ឆ្លាត​វៃ ទើប​អាច​ឲ្យ​ជីវិត​អ្នក​មាន​ភាព​ល្អ​ប្រសើរ​បាន​ក្នុង​សង្គម។

១. ឆ្លាត​​ដោយ​ការ​គិត ចេះ​គិត​ក្នុង​ផ្លូវ​វិជ្ជមាន

សម្លឹង​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ គឺ​ការ​សម្លឹង​មើល​បញ្ហា​​ក្នុង​ផ្លូវ​វិជ្ជមាន ការ​សម្លឹង​រក​ដំណោះស្រាយ​ច្រើន​ជាង​ការ​សម្លឹង​​ឃើញ​តែ​ភាព​អវិជ្ជមាន​សម្រាប់​ខ្លួន​ឯង។ មនុស្ស​ស្រី​ឆ្លាត​ពេល​ជួប​បញ្ហា រមែង​មិ​ន​បន្ទោស​មេឃ បន្ទោស​ដី ឬ​បន្ទោស​ខ្លួន​ឯង​នោះ​ទេ ព្រោះ​ជីវិត​មនុស្ស​គ្រប់គ្នា​ប្រាកដ​ណាស់​ត្រូវ​ជួប​រឿង​បែប​នេះ ប៉ុន្តែនាង​នឹង​អាច​រៀន​សូត្រ​ពី​បញ្ហា​ដែល​កើត​ឡើង នាង​នឹង​ស្វែង​រក​ដំណោះស្រាយ ហើយ​នឹង​ទុក​វា​ជា​បទពិសោធន៍។ យើង​មិន​អាច​ផ្លាស់​ប្ដូរគ្រប់យ៉ាង​បាន មិន​អាច​កំណត់​គ្រប់យ៉ាង​បាន តែ​យើង​អាច​ជ្រើស​រើស​ការ​គិត​ពី​វា​ក្នុង​ផ្លូវ​ល្អ និង​សម្រប​ខ្លួន​ទៅ​តាម​នោះ។

៤. មិន​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​

បើ​រវល់​តែ​គិត​​ថា អ្នក​នោះ​មាន​ជាង អ្នក​នោះ​ស្អាត​ជាង អ្នក​នោះ​ពូកែ​ជាង ភាពជឿជាក់​ និង​មោទនភាព​របស់​អ្នក​លើ​ខ្លួន​ឯង​នឹង​កាន់​តែ​បាត់បង់។ មនុស្ស​ម្នាក់​ៗ​តែង​តែ​មានចំណុច​ខ្សោយ​ និង​ចំណុច​ខ្លាំង​រៀង​ៗ​ខ្លួន ដូច្នេះ​ជំនួស​ឲ្យ​ការ​យក​ពេល​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ដទៃ អ្នក​គួរ​សម្លឹង​រក​មើល​ចំណុច​ពិសេស​របស់​ខ្លួន ហើយ​ខំ​ពង្រឹង​វា​ឲ្យ​កាន់​តែ​ប្រសើរ​វិញ​ល្អ​ជាង។

៣. ចេះ​កំណត់​គោលដៅ​ជីវិត

មនុស្ស​ស្រី​ឆ្លាត​ត្រូវ​ចេះ​ត្រៀម​ខ្លួន​ដោះស្រាយ​បញ្ហា​ដែល​នឹង​កើត​ឡើង​ក្នុង​ពេល​អនាគត។ សូម​កុំ​ប្រើ​ជីវិត​រស់​មួយ​ថ្ងៃ​ដើម្បី​មួយ​ថ្ងៃ ប៉ុន្តែ​ត្រូវ​មាន​គោលដៅ​ច្បាស់​លាស់ ហើយ​ស្វែង​រក​វិធី​ដើម្បី​សម្រេច​វា​ឲ្យ​បាន។ ចាប់​ផ្ដើម​ធ្វើ​វា​ពី​ថ្ងៃ​នេះ មិន​ថា​ការ​សន្សំ​ចំណេះដឹង បទពិសោធន៍ ឬ​ការ​សន្សំ​ប្រាក់ ដើម្បី​អ្នក​អាច​សម្រេច​អ្វី​ដែល​អ្នក​ចង់​បាន​ក្នុង​ពេល​អនាគត។

២.​ ចេះ​រើស​មនុស្ស​ប្រុស

ការ​រើស​​បុរស​​បាន​ល្អ នឹង​នាំមក​ឲ្យ​យើង​នូវ​គូ​ជីវិត​ល្អ ដែល​អាច​កសាង​គ្រួសារ​ដ៏​មាន​សុភមង្គល​ជាមួយ​គ្នា។ កុំ​បាច់​ប្រញាប់​រៀបការ តែ​គួរ​ចំណាយ​ពេល​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​មើល​ចិត្ត សិក្សា​ពី​គ្នា​ឲ្យ​បាន​ល្អ​។ ការ​មាន​ដៃ​គូ​ជីវិត​ល្អ ដែល​មាន​ទាំង​ក្ដី​ស្រឡាញ់ និង​ការ​យោគយល់​​ ក៏​ជា​ប្រភព​សុមង្គល និង​កម្លាំង​ចិត្ត​មួយ​ផ្នែក​ដែរ​សម្រាប់យើង​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេង​ៗ។

១. ចេះ​រក​ចំណេះដឹង​ដាក់​ខ្លួន​គ្រប់​ពេល

ចំណេះដឹង​មាន​នៅ​គ្រប់​ទី​កន្លែង មិន​ថា​យើង​ដើរ​តាម​ផ្លូវ តាមផ្សារ​លក់​ទំនិញ ឬ​សូម្បី​តែ​នៅ​លើ​អ៊ិនធឺណិត​ក៏​មាន​រឿង​ផ្សេង​ៗ​ដែល​យើង​អាច​រៀន​សូត្រ​បាន​រៀងរាល់​ថ្ងៃ។ មនុស្ស​ស្រី​ឆ្លាត​ត្រូវ​ចេះ​សង្កេត អាន និង​កត់ត្រា​ចាំ​អ្វី​ៗ​ជុំវិញ​ខ្លួន។ មាន​ទម្លាប់​អាន​សៀវភៅ​ល្អ នោះ​ក៏​ដូច​ជា​មាន​អ្នក​ចេះ​សន្សំ​ចំណេះ​ទុក​ក្នុង​ខ្លួនបន្តិច​ម្ដងៗ ហើយ​ចំណេះដឹង​ទាំង​នោះ​ហើយដែល​​ជា​ដើម​ទុន​សំខាន់​​អាច​​ឲ្យ​អ្នក​ធ្វើ​អ្វី​​ដែល​អ្នក​ចង់​ធ្វើ​បាន។ ដូច្នេះ​សុំ​កុំ​ខ្មាស​អៀន​​ក្នុង​ការ​រៀន​សូត្រ និង​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​ទទួល​យក​នូវ​អ្វី​ដែល​ថ្មី ៕