ញាក់សាច់! ទិញ iPhone X តម្លៃរាប់ពាន់ដុល្លារ ដើរចែកឲ្យគេ Free ព្រោះហេតុផល នឹកស្មានមិនដល់ (មានវីដេអូ)

ឆេណែលយូធូបមួយមានឈ្មោះថា BigDawsTv បានបង្ហោះវីដេអូមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បុរសរូបនោះមានឈ្មោះថា Dawson បានរៀបរាប់ក្នុងវីដេអូរបស់ខ្លួនថា រូបគាត់បានភ្ញាក់ពីដំណេកនៅម៉ោង ៤ទាបភ្លឺ ដើម្បីទៅទិញទូរស័ព្ទ iPhone X ចំនួន ៨គ្រឿងពីហាងរបស់ Apple។ នៅពេលដែលលោកទទួលបានទូរស័ព្ទទាំង៨គ្រឿងនោះហើយ លោកបានយកទូរស័ព្ទទាំងនោះ មកធ្វើការចែកជូនអ្នកធ្វើដំណើរដែលមិនស្គាល់គ្នាសោះនៅតាមដងផ្លូវចំនួន៦នាក់។

នៅក្នុងវីដេអូបានរៀបរាប់ឲ្យដឹងទៀតថា គោលបំណងដែល Dawson ធ្វើបែបនេះ គឺដើម្បីឲ្យមនុស្សដែលទទួលបានទូរស័ព្ទនោះ មានអារម្មណ៍សប្បាយរីករាយជាមួយនឹងអ្វីដែលលោកបានធ្វើ។ តែយ៉ាងណាក៏ដោយ គាត់បានសន្ទនាជាមួយមនុស្សមួយចំនួន ដើម្បីដឹងច្បាស់ពីពួកគេសិន មុនពេលហ៊ុចទូរសព្ទទៅឲ្យ៕

ដើម្បីឲ្យដឹងកាន់តែច្បាស់ តោះតាមដានទស្សនាវីដេអូទាំងអស់គ្នា៖