ស្រី​ស្នេហ៍​កូន​កំលោះ ស្លៀក​រ៉ូប​កូន​ក្រមុំ សម្រុក​ចូល​ផ្អើល​ពិធី​មង្គលការ [មានវីដេអូ]

104

យើង​អាច​និយាយ​បាន​ថា វា​គឺ​ជា​សុបិន​អាក្រក់​មួយ​សម្រាប់​នារី​គ្រប់​រូប នៅ​ពេល​ដែល​មាន​នរណា​ម្នាក់ ស្លៀក​ពាក់​ឈុត​ដូច​អ្នក នៅ​ក្នុង​ពិធី​ជប់លៀង​មួយ។ ប៉ុន្តែ តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិន​បើ​អ្នក​គឺ​ជា​កូន​ក្រមុំ ហើយ​ស្រាប់​តែ​មាន​មនុស្ស​ស្រី​ផ្សេង​បង្ហាញ​ខ្លួន ជា​មួយ​នឹង​ឈុត​កូន​ក្រមុំ ដូច​អ្នក​ដែរ​នោះ? ហើយ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា ប្រសិន​បើ​អ្នក​ដឹង​ថា នាង​គឺ​ជា​ស្រី​ស្នេហ៍​របស់​បុរស​ដែល​អ្នក បម្រុង​នឹង​រៀបការ​ជា​មួយ?

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​ឃ្លិប​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ ពី​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត​មួយ ដោយ​នារី​ជា​ស្រី​ស្នេហ៍​របស់​កូន​កំលោះ បាន​សម្រុក​ចូល​ក្នុង​សាល​មួយ​កន្លែង ដែល​កូន​កំលោះ និង​កូន​ក្រមុំ កំពុង​តែ​ប្រារព្ធ​ពិធី​មង្គលការ។ មិន​តែ​ប៉ុណ្ណោះ នារី​ជា​ស្រី​ស្នេហ៍​រូប​នោះ ថែម​ទាំង​បាន​ស្លៀក​ឈុត​មង្គលការ ដូច​ជា​កូន​ក្រមុំ​ទៀត​ផង។

ក្រោយ​មក ក្រុម​អ្នក​កំដរ​បាន​ព្យាយាម​ឃាត់ និង​ជូន​នាង​ចេញ​ទៅ​ក្រៅ​វិញ ប៉ុន្តែ​នាង​​មិន​ព្រម​ចេញ​ឡើយ ហើយ​បាន​​ស្រែក​ដាក់​កូន​កំលោះ​កូន​ក្រមុំ​ ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ កូន​កំលោះ និង​កូន​ក្រមុំ បាន​ឈរ​ស្ងៀម ដោយ​មិន​​មាន​​ហា​ស្ដី​អ្វី​ឡើយ។

ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ហ្គាណា​នេះ នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង នៅ​ខាង​ក្រៅ​សាល​នោះ។ ប្រភព​មិន​បាន​ដឹង​ច្បាស់​ឡើយ​ថា កូន​កំលោះ និង​កូន​ក្រមុំ នៅ​តែ​បន្ត​រៀបការ​ជា​មួយ​គ្នា​ទៀត ឬ​យ៉ាង​ណា៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម