ស្ទើរក្អួតឈាម! ជួលសម្អាងការជិតផ្ទះ ព្រោះគិតថាស្រួល ដល់ថ្ងៃរៀបការ ផាត់មុខកូនកំលោះកូនក្រមុំ ដូចអ្នកលេងហ៊ី

កូន​ក្រមុំ Darika Klinkuhlab រស់​នៅ​ក្នុង​ខេត្ត Chai Natប្រទេស​ថៃ ដែល​សម្រេច​ចិត្ត​រៀបការ​ជាមួយ​មិត្ត​ប្រុស បាន​ជ្រើស​រើស​កញ្ចប់​អាពាហ៍ពិពាហ៍​ពី​សម្អាង​ការ​នៅ​ក្បែរ​ផ្ទះ។ ប៉ុន្តែ​គូស្នេហ៍​នេះ បាន​ជួប​រឿង​ហួស​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​តែ​ការ​ផាត់​មុខ​របស់​សម្អាងការ​ទើប​បើក​ថ្មី​នោះ អាក្រក់​ហួស​ការ​ស្មាន។

ទោះ​បី​អន់​ចិត្ត​ខ្លាំង Darika មិន​អាច​ធ្វើ​អ្វី​បាន​ទេ ព្រោះ​ដល់​ពេល​វេលា​សម្រាប់​អាពាហ៍ពិពាហ៍​ទៅ​ហើយ។ ក្នុង​អំឡុង​ពេល​​ប្រារព្ធ​ពិធី Darika មិន​អាច​លាក់​បាំង​អារម្មណ៍​ស្រងូត​ស្រងាត់​របស់​នាង​បាន​នោះ​ទេ ព្រោះ​តែ​នឹក​ស្ដាយ​ថ្ងៃ​មង្គល បែរ​មុខ​មាត់​មិន​បាន​សម​តាម​ចិត្ត​ប្រាថ្នា។​

ក្រោយ​ពី​អាពាហ៍ពិពាហ៍​បាន​បញ្ចប់ Darika បាន​យក​បទ​ពិសោធន៍​របស់​នាង​ទៅ​ចែក​រំលែក​ក្នុង​បណ្ដាញ​សង្គម ​ដើម្បី​ប្រាប់​គូ​ស្វាមី​ភរិយា​ផ្សេង​ទៀត​ឲ្យ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ជ្រើសរើស​អ្នក​ផាត់​មុខ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​ពួកគេ។ មិន​យូរ​ប៉ុន្មាន​រឿង​រ៉ាវ​របស់​នាង​បាន​រាល​ដាល​ និង​ដឹង​​ទៅ​ដល់​អ្នក​ថត​រូប​អាជីព​ដែល​នៅ​ទី​ក្រុង​បាងកក​គឺ​លោក Park Eun Young ។ លោក Park បាន​ទាក់​ទង​ភ្លាម​ៗ​ទៅ Darika ហើយ​សន្យា​ថា​នឹង​ផ្ដល់​ការ​ថត​រូប​អាពាហ៍ពិពាហ៍​ដោយ​ឥត​គិត​ថ្លៃ​ទាំង​ស្រុង។

ដំបូង​ឡើយ Darika មាន​ការ​ស្ទាក់​ស្ទើរ​ដោយ​និយាយ​ថា​ផ្ទះ​របស់​នាង​ស្ថិត​នៅ​ឆ្ងាយ​ពី​កន្លែង​របស់​លោក Park ។ ប៉ុន្តែ​បន្ទាប់​ពី​លោក Park បាន​ទទូច​ម្ដង​ហើយ​ម្ដង​ទៀត, Darikaក៏​សម្រេច​ចិត្ត​យល់​ព្រម​ហើយ​ពួកគេ​បាន​ជួប​គ្នា​សម្រាប់​ការ​ថត​រូប។ បន្ទាប់​ពី​នាង Darika ត្រូវ​បាន​តុប​តែង​មុខ​ដោយ​អ្នក​ជំនាញ, លោក Park ក៏​បាន​ថត​រូប​គូ​ស្វាមី​ភរិយា​ភ្លាម​ៗ ហើយ​ភាព​ខុស​គ្នា​រវាង​រូបថត​អាពាហ៍ពិពាហ៍​មុន​និង​ការ​ថត​រូប​របស់ លោកPark គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់៕

មើល​រូប ដែល​ផាត់​ដោយ​សម្អាងការ​អាជីព៖