ញាក់សាច់! ចាប់ពស់ប្រវែង ៦ម៉ែត្រ ទុកក្នុងផ្ទះ ស្រាប់តែវារួចចេញមក រឹត.កសម្លាប់យ៉ាងសាហាវ

បុរស​ជនជាតិ​ថៃ​ម្នាក់ បាន​ចាប់​ពស់​ថ្លាន់​ដ៏​ធំ​មួយ​ដែល​លោក​ប្រទះ​ឃើញ មក​ទុក​ក្នុង​ទូ​កញ្ចក់​ក្នុង​ផ្ទះ។ ក្រោយ​មក ពស់​នោះ​បាន​រួច​ពី​ទូ​កញ្ចក់ មក​រឹត​សម្លាប់ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល​ឡើយ។

លោក Sawan Tabklai អាយុ ៥៥​ឆ្នាំ បាន​ចាប់​ពស់​ប្រវែង​ជាង ៦​ម៉ែត្រ​ដែល​វារ​ជិត​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត Sukothai ប្រទេស​ថៃ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ និង​បាន​ដាក់​វា​ចូល​ទៅ​ក្នុង​ទូរ​កញ្ចក់​ធំ​មួយ។ ប៉ុន្តែ​នៅ​ពេល​លោក Sawan ទៅ​ពិនិត្យ​មើល​វា​ម្តង​ទៀត​នៅ​ម៉ោង​៥​ល្ងាច ពស់​នោះ​ស្រាប់​តែ​ឃ្លាន​ខ្លាំង​ហើយ​បាន​ហក់​សំដៅ​ក្បាល និង​ខាំ​ដៃ បន្ទាប់​មក​ក៏​បាន​រុំ​ខ្លួន​ជុំវិញ​ក​បុរស​រូប​នេះ។ លោក Sawan បាន​ព្យាយាម​ស្រែក​ឲ្យ​គេ​ជួយ ប៉ុន្តែ​គ្មាន​អ្នក​ណា​​ជួយ​ទាន់​ពេល។

បងស្រី​របស់​លោក Sawan ឈ្មោះ Pilada Tabklai អាយុ ៦៣​ឆ្នាំ ព្យាយាម​ចុះ​មក​ជួយ​ដែរ ប៉ុន្តែ​បាន​ជួប​នឹង​ហេតុ​ការណ៍​រន្ធត់​ចិត្ត​ ដោយ​សារ​តែ​ប្អូន​ត្រូវ​បាន​រឹត​ក​សម្លាប់។ ស្ត្រី​រូប​នេះ​បាន​ព្យាយាម​ជួយ​ទាញ​ពស់​ចេញ ប៉ុន្តែ​ដោយ​សារ​តែ​ពស់​ខ្លាំង​ពេក ក៏​សម្រេច​ចិត្ត​ទូរសព្ទ​ទៅ​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់។ ពួក​គេ​មក​ដល់​យឺត​ពេល ដោយ​សារ​បុរស​នោះ​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ។

ប៉ូលិស​បាន​បញ្ជាក់​ថា​ការ​ស្លាប់​នេះ​គឺ​ដោយ​សារ​ការ​រឹត​ក​បណ្ដាល​ឲ្យ​ខ្វះ​អុក​ស៊ី​សែន រួម​ទាំង​សារជាតិ​ព្រៃ​នៃ​ពស់​ដែល​មាន​ការ​អត់​ឃ្លាន​ខ្លាំង៕