កុម្ម៉ង់​ខោ​តាម​អនឡាញ ពេល​ឃើញ​ផ្ទាល់ ស្ទើរ​ក្អួត​ឈាម និយាយ​លែង​ចេញ!

112

កាល​ពី​ពេល​ថ្មីៗ​នេះ អតិថិជន​របស់​ក្រុមហ៊ុន​សំលៀកបំពាក់ ASOS បាន​បង្ហោះ​រូប និង​សារ ដោយ​ភាព​ងឿង​ឆ្ងល់ ទៅ​លើ​បណ្តាញ​សង្គម បង្ហាញ​ឲ្យ​ឃើញ​ពី​ខោ​ខោវប៊យ ដែល​ពួក​គេ​បាន​កុម្ម៉ង់​ទិញ ពី​ក្រុមហ៊ុន​ខាង​លើ។

លោក Micah Berteau មក​ពី​រដ្ឋ California គឺ​ជា​មនុស្ស​ចុង​ក្រោយ​បង្អស់ ដែល​បាន​បង្ហោះ​រូប​ខោ​ខោវប៊យ ដែល​ខ្លួន​បាន​កុម្ម៉ង់​ទិញ​ពី​ហាង​ខាង​លើ ទៅ​លើ​បណ្ដាញ​សង្គម Twitter។ រូបថត​របស់​លោក Micah ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​មាន​ការ Share ជាង ៤៤ ០០០​ដង។

លោក Micah បាន​ពន្យល់​ថា ខោ​ខោវប៊យ​ដែល​លោក​កុម្ម៉ង់​ទិញ គឺ​ប្រវែង ៨១​សង់ទីម៉ែត្រ ប៉ុន្តែ​នៅ​ពេល​ទទួល​បាន គឺ​ខុស​គ្នា​ស្រឡះ​តែ​ម្តង។ ដើម្បី​បញ្ជាក់​ការ​ពិត លោក​បាន​ដាក់​វា ប្រៀបធៀប​ជា​មួយ​ខោ​ដទៃ​ទៀត ដោយ​លទ្ធផល​បញ្ជាក់​ឲ្យ​ឃើញ​ថា ពិត​ជា​ខុស​គ្នា​ស្រឡះ​មែន។

ទោះ​បី​ជា​យ៉ាង​ណា ក្រុមហ៊ុន​សំលៀកបំពាក់​ដ៏​ធំ​របស់​អង់គ្លេស ASOS ទទួល​បាន​ការ​រអ៊ូ​រទាំ ពី​អតិថិជន​ជា​ច្រើន ដែល​និយាយ​ថា ខោ​ដែល​​ពួក​គេ​ទទួល​បាន​ មាន​ប្រវែង​វែង​ហួស​ហេតុ។ ផ្ទុយ​ទៅ​វិញ ASOS នៅ​តែ​ទទូច​ថា វា​គ្រាន់​តែ​ជា​ស្ទីល​ថ្មី​ប៉ុណ្ណោះ៕