ឈ្លោះគ្នាពេញរោងការ ដោយសារអតីតសង្សារ បង្ហាញរូបថត កូនក្រមុំកំពុងរួមភេទ នៅលើតុ (មានវីដេអូ)

ជម្លោះហិង្សាបានផ្ទុះឡើងនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ បន្ទាប់ពីមានភាពចម្រូងចម្រាស និងការមិនពេញចិត្តរវាងគ្រូសារចំនួន២។

វីដេអូនៃពិធីជប់លៀងនេះ ត្រូវបានគេជឿថាបានកើតឡើងនៅទីក្រុង Toronto ប្រទេសកាណាដា ដែលបង្ហាញឲ្យឃើញពីជម្លោះហិង្សា ដែលបានកើតឡើងនៅពាក់កណ្តាលនៃកម្មវិធីដ៏សំខាន់នេះ។ នៅក្នុងនោះ គេឃើញមានភ្ញៀវជាច្រើនបានគប់ភេសជ្ជៈ និងគ្រវែងកៅអ៊ីទៅកាន់ផ្នែកម្ខាងទៀតនៃតុ ខណៈពេលដែលកំហឹងកាន់តែខ្លាំងឡើង ទប់មិនបាន។

មនុស្សម្នាក់បាននិយាយថា អំពើហិង្សានេះបានកើតឡើងដោយសារតែ អតីតមិត្តប្រុសរបស់កូនក្រមុំ បានបង្ហាញរូបថតរបស់កូនក្រមុំនៅពេលដែលនាងកំពុងរួមភេទនៅលើតុ។ ប៉ុន្តែអ្នកផ្សេងទៀតបាននិយាយថា ជម្លោះរវាងគ្រួសារទាំងសងខាងនេះ បានកើតឡើងជាយូរណាស់មកហើយ។

ម្ចាស់គណនី Twittter មួយ ដែលមានឈ្មោះថា Ydot_K បាន tweet កាលពីថ្ងៃពុធថា “មានបុរសម្នាក់បានចូលរួមក្នុងកម្មវិធីមង្គលការមួយនេះ ហើយបង្ហាញរូបថតដ៏ស្មោកគ្រោករបស់កូនក្រមុំទៅកាន់អ្នកដទៃ”។ ម្ចាស់គណនី Twittter ដដែលនេះ បាន tweet រូបថតនៃពាក្យសន្ទនាមួយកាលពីថ្ងៃពុធ ដែលមានមនុស្សម្នាក់បាននិយាយថា អតីតមិត្តប្រុសរបស់កូនក្រមុំ បានយករូបថតកូនក្រមុំពេលកំពុងរួមភេទ ដាក់ទៅលើគ្រប់តុទាំងអស់។

លើសពីនេះ មនុស្សដដែលនោះបានបន្ថែមថា ‘បងប្រុសរបស់កូនក្រមុំបានគិតថា ម្នាក់នោះ គឺមួយក្នុងចំណោមអ្នកកំដរប្រុសទាំងអស់’។

ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយ ដែលបង្ហាញថា វីដេអូមួយនេះ ត្រូវបានគេថតតាំងពីពេលណានោះទេ ប៉ុន្តែវាត្រូវបានគេចែករំលែក កាលពីថ្ងៃទី ២២ ខែធ្នូនេះ និងបានក្លាយជាវីដេអូដ៏ពេញនិយមភ្លាមៗតែម្តង។

រូបភាពសន្ទនាមួយផ្សេងទៀត ដែលបាន tweet ដោយម្ចាស់គណនី ឈ្មោះ Ydot_K ដដែលនេះ បាននិយាយថា ព្រឹត្តិការណ៍នេះ បានកើតឡើងនៅឯតំបន់ Wakefield។

នៅក្នុង Tweet នោះដែរ Ydot_K បានបន្ថែមថា “ខ្ញុំជឿជាក់ថា នាងប្រាកដជាអាចឆ្លងកាត់នូររឿងមួយនេះបាន ហើយពួកយើងជាមនុស្ស គឺសាវាណាស់ ហើយពួកយើងងាយនឹងបំភ្លេចរឿងអ្វីមួយបានដោយងាយ។ នាងនឹងអាចរស់នៅបានដោយគ្មានទុក្ខព្រួយ” ។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖