តារាស្រីជប៉ុនល្បីឈ្មោះ ដើមទ្រូងមូលក្លំ ប្រកាសស្វែងរកសង្សារ តែមានលក្ខខណ្ឌពិសេសមួយ!

តារា​ស្រី​ជប៉ុន​ល្បី​ឈ្មោះ ដើម​ទ្រូង​ធំ​ទ្រលុក​ទ្រលុន មាន​ឈ្មោះ​ថា Mika Kano បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បង្ហោះ​សារ​តាម​អនឡាញ ក្នុង​គោល​បំណង​ប្រកាស​ស្វែង​រក​មិត្ត​ប្រុស។

នាង Mika Kano បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា ការ​ស្វែង​រក​មិត្ត​ប្រុស​នេះ​គឺ​មាន​ពេល​កំណត់ និង​សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ១៨ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ។

នាង​បាន​សរសេរ​សារ​នៅ​លើ​គណនី​បណ្តាញ​សង្គម Instagram របស់​នាង​ថា «ខ្ញុំ​កំពុង​ស្វែងរក​មិត្តភក្តិ​ដែល​អាច​ក្លាយ​ជា​គូ​ស្នេហ៍​របស់​ខ្ញុំ​បាន។ ខ្ញុំ​នឹង​និយាយ​បន្ថែម​អំពី​វា​នៅ​លើ Instagram ប៉ុន្តែ​វា​មាន​ពេល​កំណត់។ មនុស្ស​ស្រី​អាច​ត្រឹម​ធ្វើ​ជា​មិត្តភក្តិ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ គ្រាន់​តែ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ទាល់​តែ​អ្នក​មាន​អាយុ ១៨ឆ្នាំ​ឡើង​ទៅ។ ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍ ចាំ​ពិគ្រោះ​គ្នា​លម្អិត​បន្ត​ទៀត»។

ទោះ​ជា​យ៉ាង​ណា នេះ​មិនមែន​ជា​លើក​ទី១​ឡើយ ដែល​នាង Mika Kano មាន​បំណង​ស្វែង​រក​ដៃ​គូ​បែប​នេះ។ កាល​ពី​ខែ​កុម្ភៈ នាង​បាន​បង្ហោះ​វីដេអូ​នាង​កំពុង​ងូត​ទឹក ដោយ​បង្ហាញ​សាច់​ស​ខ្ចី​របស់​នាង ដើម្បី​ស្វែង​រក​មិត្ត​ប្រុស​ដូច​គ្នា៕

ដោយ ៖ កូនចាប

ប្រភព ៖ nextshark