ស្រលាញ់គ្នាបាន១ឆ្នាំ ខាងស្រីតែងបង្ហោះ Status ស្នេហា រហូតដល់រឿងអាក្រក់មួយ បានកើតឡើង (មានវីដេអូ)

106

នៅ​ក្នុង​សម័យ​ទំនើប​នេះ បណ្តាញ​សង្គម បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធំ​ធេង នៅ​ក្នុង​ជីវិត​របស់​យើង ដោយ​សារ​តែ​យើង​ញៀន​នឹង​វា​ខ្លាំង​ពេក។ តាម​រយៈ​បណ្តាញ​សង្គម យើង​អាច​មើល​ឃើញ​ពី​ជីវិត​របស់​នរណា​ម្នាក់ ដោយ​សារ​តែ​ពួក​គេ​តែង​តែ​បង្ហោះ Status , រូបភាព ឬ វីដេអូ​ផ្សេងៗ​ជា​ប្រចាំ ដែល​និយាយ​អំពី​ជីវិត​របស់​ពួក​គេ។

ក្នុង​នោះ​ដែរ គ្រាន់​តែ​ការ​បង្ហោះ Status មួយ ក៏​អាច​ឲ្យ​មនុស្ស​មួយ​ចំនួន​ដឹង​ថា មាន​រឿង​អ្វី​កំពុង​កើត​ឡើង​ចំពោះ​អ្នក​បាន​ដែរ។

ទោះ​ជា​យ៉ាង​ណា ពេល​ខ្លះ​បណ្តាញ​សង្គម​គឺ​ជា​អាវុធ​មុខ​២ ជា​ពិសេស​ចំពោះ​ទំនាក់​ទំនង​ស្នេហា​ក៏​រ៉ូមែនទិក។ ជារឿយៗ អ្នក​តែង​តែ​បង្ហោះ Status ស្នេហា​នៅ​លើ​បណ្តាញ​សង្គម ដើម្បី​បង្ហាញ​គ្រប់​គ្នា​ឲ្យ​បាន​ដឹង ពី​ទំនាក់​ទំនង​ស្នេហា​ផ្អែម​ល្ហែម ក៏​ដូច​ជា​រឿងរ៉ាវ​ផ្សេង​ទៀត ទាក់ទង​នឹង​ស្នេហា​របស់​អ្នក។

ជា​ការ​ពិត​ណាស់ ការ​បង្ហោះ Status នៅ​លើ​បណ្តាញ​សង្គម អ្នក​អាច​ទទួល​បាន​ការ​ចុច Like និង​ការ​បញ្ចេញ​មតិ​ជា​ច្រើន​ពី​មិត្តភក្តិ និង​ក្រុម​គ្រួសារ ប៉ុន្តែ​ការ​បង្ហោះ​នូវ​រឿង​រ៉ាវ​គ្រប់​យ៉ាង​នៅ​លើ​នោះ ធ្វើ​ឲ្យ​អ្នក​ដទៃ​អាច​មក​ជ្រៀត​ជ្រែក​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក ទាំង​អ្នក​មិន​ដឹង​ខ្លួន​ក៏​ថា​បាន។

ជាក់ស្តែង​ដូច​ជា​ស្នេហា​របស់​គូ​ស្នេហ៍​មួយ​គូ​នេះ​អីចឹង អ្វី​គ្រប់​យ៉ាង​ហាក់​បី​ដូច​ជា​រឿង​និទាន ព្រោះ​ពួកគេ​ស្រលាញ់​គ្នា ហើយ​បាន​ចងក្រង​ជា​ឯកសារ តាម​រយៈ​ការ​បង្ហោះ Status លើ​បណ្តាញ​សង្គម។ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​បាន​ផ្លាស់ប្តូរ នៅ​ពេល​ខាង​ស្រី​បន្ត​ចែក​រំលែក​រឿង​រ៉ាវ​ស្នេហា​ផ្ទាល់​ខ្លួន ជាមួយ​មនុស្ស​គ្រប់គ្នា​លើ​បណ្តាញ​សង្គម។

រឿង​រ៉ាវ​ស្នេហា​របស់​ពួក​គេ ប្រែ​ក្លាយ​ទៅ​ជា​ត្រូវ​ការ​ពឹង​ផ្អែក​លើ​បណ្តាញ​សង្គម ដើម្បី​ឲ្យ​កាន់​តែ​ផ្អែមល្ហែម ជា​ជាង​ការ​ស្រលាញ់​គ្នា​ពិត​ប្រាកដ​នៅ​ខាង​ក្រៅ។ មិន​តែប៉ុណ្ណោះ នាង​បាន​ចាប់ផ្តើម​បង្ហោះ Status បង្ហាញ​ពី​អារម្មណ៍​របស់​នាង ដោយ​មិន​ឲ្យ​មិត្តប្រុស​ដឹង និង​អនុញ្ញាត​ឲ្យ​អ្នកដទៃ ចូល​មក​ជីវិត​ឯកជន​របស់​ពួក​គេ​ទៀត​ផង។

តើ​ពួក​គេ​អាច​សង្គ្រោះ​ទំនាក់ទំនង​របស់​ពួកគេ​បាន​ឬ​ទេ? នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ វា​នឹង​បង្ហាញ​អ្នក​ឲ្យ​បាន​ដឹង​ថា តើ​បណ្តាញ​សង្គម​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​យ៉ាង​ណា​ខ្លះ។ ចង់​ដឹង​យ៉ាង​ណា ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៕

ដោយ ៖ កូនចាប