អ្នកដំណើរបះរោម ខណៈគូស្នេហ៍មួយគូ បើកប្រតិបត្តិការក្តៅសាច់ លើយន្តហោះ

គូស្នេហ៍​មួយ​គូ​បាន​បើក​ប្រតិបត្តិការ​ក្ដៅ​សាច់ នៅ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរ​អៀឡង់ Ryanair ធ្វើ​ឲ្យ​អ្នកដំណើរ​សម្លឹង​មើល​ឡើង​ចំហ​មាត់ និង​បាន​ថត​សកម្មភាព​នោះ​ទុក នៅ​ក្នុង​ទូរសព្ទ​ដៃ​ទៀត​ផង។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើត​ឡើង នៅ​លើ​ជើង​ហោះហើរ​ដែល​ធ្វើ​ដំណើរ​ពី ទីក្រុង Manchester ឆ្ពោះ​ទៅ​កាន់ កោះ Ibiza កាល​ពី​វេលា​ម៉ោង ៨ និង ២០ នាទី​យប់ ថ្ងៃពុធ កន្លង​ទៅ​នេះ។ អ្នកដំណើរ​ជា​ច្រើន បាន​សម្លឹង​មើល​ឃើញ នារី​រូប​នោះ​ឡើង​ជិះ​ពី​លើ​បុរស​ជា​គូស្នេហ៍ រួច​ចាប់ផ្ដើម​ប្រតិបត្តិការ​ក្ដៅ​សាច់​យ៉ាង​រោលរាល រយៈពេល ១ ម៉ោង។

អ្នក​ដំណើរ​ម្នាក់ មាន​ឈ្មោះ​ថា Kieran Williams អាយុ ២១ ឆ្នាំ មក​ពី​ទីក្រុង Preston ប្រទេស​អង់គ្លេស បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​បាន​ឃើញ​សកម្មភាព របស់​គូ​ស្នេហ៍​មួយ​គូ​នោះ។

លោក Kieran បាន​ប្រាប់​ឲ្យ​ដឹង​ថា «ខ្ញុំ​បាន​ឈឺ​ពួក​គេ​និយាយ​អំពី​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួកគេ​និយាយ​លេង។ បន្ទាប់មក បុរស​នោះ​បាន​ស្រែក​សួរ​ថា តើ​នរណា​មាន​ស្រោម​អនាម័យ​ឬ​អត់?»។

«យើង​ទាំង​អស់​គ្នា​បាន​សើច ប៉ុន្តែ​រយៈ​ពេល ១០ នាទី​ក្រោយ​មក ពួកគេ​ពិត​ជា​ធ្វើ​វា​មែន។ ពួកគេ​មើល​ទៅ​ហាក់​បី​ដូច​ជា​ស្រវឹង​ស្រា​ផង»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី លោក Kieran៕