មកដឹងរឿងរ៉ាវពិត នៅពីក្រោយ ទារកដ៏ស្រស់ស្អាត ដែលកំពុងល្បីខ្លាំង លើបណ្តាញសង្គម

នា​ពេល​ថ្មីៗ​នេះ រូបថត​ជា​ច្រើន​សន្លឹក​របស់​ទារក​ម្នាក់ ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម ដោយសារ​តែ​មុខ​មាត់​ដ៏​ស្រស់​ស្អាត គួរ​ឲ្យ​ស្រលាញ់​របស់​គេ។

ជា​ការ​ពិត​ណាស់ ទារក​ជនជាតិ​ឥណ្ឌូនេស៊ី​រូប​នេះ មាន​ផ្ទៃ​មុខ​ស្រស់ស្អាត​ដូច​មនុស្ស​ពេញ​វ័យ​អីចឹង បើ​ទោះ​បី​ជា​រូបគេ​ទើប​តែ​កើត​ក្តី។

មនុស្ស​ជា​ច្រើន​បាន​គិត​ថា បុរស​សង្ហា​ម្នាក់​ដែល​ថត​ជាមួយ​ទារក​នោះ គឺ​ជា​ឪពុក​របស់​គេ។ ប៉ុន្តែ​ការ​ពិត​ត្រូវ​បាន​លាតត្រដាង នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ លើ​បណ្តាញ​សង្គម ដែល​និយាយ​ថា បុរស​នោះ​គ្រាន់​តែ​ជា​គ្រូពេទ្យ​ផ្នែក​ស្រ្តី នៅ​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ។ គ្រូពេទ្យ​ផ្នែក​ស្រ្តី​នេះ​ឈ្មោះ Anton Tanjung បាន​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ ដែល​ទារក​នោះ​បាន​កើត។

ទោះ​ជា​យ៉ាង​ណា មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ​ថា បុរស​ខាង​លើ​មិនមែន​ជា​ឪពុក​ទារក​នោះ ប៉ុន្តែ​បើ​យោង​តាម​គណនី​បណ្តាញ​សង្គម Instagram របស់​លោក Anton Tanjung ពិត​ជា​បាន​បង្ហាញ​ថា លោក​គឺ​ជា​គ្រូពេទ្យ​ពិត​មែន។ ក្នុង​នោះ​ដែរ ក៏​មាន​រូបថត​លោក ជាមួយ​នឹង​ទារក​ដ៏​គួរ​ឲ្យ​ស្រលាញ់​ខាង​លើ ថត​ជាមួយ​គ្នា​ផង​ដែរ៕