សាហាវមែន! អ្នកស្រុករាប់រយនាក់ សម្រុកចូលស្ថានីយប៉ូលិស អូស.កស្ត្រីជនសង្ស័យម្នាក់ យកមកដុតទាំងរស់ (មានវីដេអូ)

ទីភ្នាក់ងារសារព័ត៌មានដេលីម៉ែល ចុះផ្សាយថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៧ថា ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានក្រុមអ្នកស្រុកជាច្រើនរយនាក់ សម្រុកចូលស្ថានីយប៉ូលិស  អូស.កចាប់យកចេញមកក្រៅ ដោយសារខឹងនឹងនាងដែលបានសម្លាប់ក្មេងប្រុសម្នាក់។

ប្រភពព័ត៌មានបានដឹងថា ស្ត្រីជនសង្ស័យមានអាយុ៣០ឆ្នាំ ជាប់សង្ស័យពាក់ព័ន្ធទៅនឹងករណីដុតសម្លាប់ក្មេងប្រុសតូចម្នាក់។  ដោយសារកំហឹងដូចខ្យល់ព្យុះ អ្នកស្រុកជាង៥០០នាក់ នាំគ្នាសម្រុកចូលចាប់អូសចេញមកក្រៅ ពីស្ថានីយប៉ូលិស ក្នុងគោលបំណងធ្វើទារុណកម្មដុតសម្លាប់ដើម្បីជាការសងសឹក។ តាមការឲ្យដឹង កុមារាដែលស្លាប់មិនបង្ហាញអត្តសញ្ញាណ ត្រូវបានគេដឹងថា មានអាយុ២ឆ្នាំ និងក្មេងប្រុសម្នាក់ទៀត បានរងគ្រោះធ្ងន់ធ្ងរ ឈ្មោះថា Marlon Buzaglo Campos មានអាយុ៥ឆ្នាំ ត្រូវបានជនសង្ស័យ ចាប់ដុតក្នុងភ្នក់ភ្លើងដូចគ្នា។

តាមរយៈវីដេអូឃ្លីប គេឃើញអ្នកស្រុកបានដុតរថយន្ត បង្កើតអណ្តាតភ្លើងឆេះយ៉ាងខ្លាំងមួយ នៅទីតាំងស្ថានីយ៍ប៉ូលិសក្នុងតំបន់ Novo Aripuana ។  ក្រោយមកអ្នកស្រុកបានចាប់អូសសក់ ស្រ្តីដែលជាជនសង្ស័យ បោះចូលទៅក្នុងរថយន្ត ដែលកំពុងតែមានអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅនោះតែម្តង។

បន្ទាប់មកទៀត មានការចូលជួយធ្វើអន្តរាគមន៍ ពីសំណាក់ក្រុមមន្រ្តីប៉ូលិសផងដែរ ប៉ុន្តែដោយសារតែចំនួនអ្នកស្រុក មានគ្នាច្រើនពេកទើបប៉ូលិសពិបាកគ្រប់គ្រងស្ថានការណ៍បន្តិច។ ទោះយ៉ាងណាជនសង្ស័យនៅរស់ និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីសង្គ្រោះជីវិតផងដែរ។

មន្ត្រីប៉ូលិសបានឲ្យដឹងថា នៅពេលជនសង្ស័យបានធូរស្បើយ ពួកគេនឹងបញ្ជូននាងទៅស្ថានីយ៍ប៉ុស្តិ៍ប៉ូលិសថ្មីមួយកន្លែងផ្សេងទៀត  ដែលជាទីតាំងសម្ងាត់  និងមានសុវត្ថិភាពមួយ ដើម្បីចៀសវាងការវាយប្រហារ ពីសំណាក់អ្នកស្រុកជាថ្មីម្តងទៀត  មុនពេលនាំខ្លួនឡើងតុលាការ កាត់ក្តីករណីសម្លាប់ក្មេងប្រុសអាយុ២ឆ្នាំម្នាក់៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖