ជឿអត់! មនុស្ស​ប្រុស នឹង​ហ៊ានធ្វើ​រឿង ៥ យ៉ាង​នេះ ពេល​គេ​ស្រលាញ់​អ្នក ​ពិត​ប្រាកដ!

3

ពេល​ខ្លះ​មនុស្ស​ប្រុស​មិន​សូវ​ជា​បាន​និយាយ​ពាក្យ «បង​ស្រលាញ់​អូន​» បាន​ច្រើនដង ដើម្បី​ឲ្យ​ខាង​ស្រី​ស្ដាប់​ឮ​នោះ​ទេ។ ស្រី​ៗ​ត្រូវ​ចាំ​ថា ទោះ​ជា​គេ​មិន​សូវ​និយាយ​ពាក្យ​បួន​ម៉ាត់​នោះ តែ​សង្កេត​ឃើញ​គេ​ធ្វើ​រឿង​ទាំង​នេះ​ជំនួស​វិញ បាន​ន័យ​ថា​គេស្រលាញ់​អ្នក​ពិតៗ គ្រាន់តែ​ខ្ជិល​និយាយ​ច្រើន​ប៉ុណ្ណោះ៖

១.គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ពេល​បាន​ឃើញ​អ្នក៖ មិន​ថា​អារម្មណ៍​របស់​គាត់​កំពុង​មួម៉ៅ​នៅ​កន្លែង​ណា​ឡើយ តែ​ពេល​ជួប​អ្នក​ស្នាមញញឹម​នឹង​ឃើញ​នៅ​លើ​មុខ​របស់​គាត់​នៅ​ពេល​ឃើញ​អ្នក។ ព្រោះ​អ្នក​ជា​មនុស្ស​ពិសេស​ធ្វើឲ្យ​អារម្មណ៍​បាន​ស្បើយ ដោយ​គ្រាន់តែ​ជួប​មុខ។

២.គាត់​មាន​មោទនភាព​ចំពោះ​អ្នក៖ មិន​ថា​ពេល​ជួប​នរណា​ឡើយ មនុស្ស​ប្រុស​ម្នាក់​នោះ​តែងតែ​និយាយ​អួត​ពី​អ្នក​ពោរពេញ​ដោយ​អស្ចារ្យ ព្រោះ​អ្នក​ជា​ភាព​ជោគជ័យ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​គាត់។

៣.មិន​ដែល​ត្អូញត្អែរ ទោះ​ជា​អ្នក​រំលោភ​សិទ្ធ​គាត់៖ បើ​ទោះ​ជា​អ្នក​យក​ចំណែក​ផ្សេង​ៗ​របស់​គាត់​លើស​ជានិច្ចក៏​ដោយ តែ​បុរស​ម្នាក់​នោះ​បែរ​ជា​បណ្ដោយ​តាម​ចិត្ត​អ្នក​គ្រប់​ពេល។ ព្រោះ​គេ​មិន​ខ្វល់​ពី​ចំណែក​កំប៉ិកកំប៉ុក​នោះ ជាង​សេចក្ដី​សុខ​របស់​អ្នក។

៤.កាន់ជើង​អ្នក៖ នៅ​ចំពោះ​មុខ​អ្នក​ដទៃ គាត់​តែងតែ​ចេញ​មុខ​មក​ការពារ​អ្នក ដោយ​មិន​ឲ្យ​នរណា​ធ្វើ​បាប​ដោយ​មិន​ខ្វល់​ថា​អ្នកធ្វើ​ត្រូវ ឬ​ខុស​​​ឡើយ ហើយ​ក្រោយ​ខ្នង​អ្នក​ដទៃ គេ​នឹង​ពន្យល់​ណែនាំ​ពី​រឿង​ដែល​អ្នក​ប្រព្រឹត្ត​ខុស​នោះ។ មាន​ន័យ​ថា​គាត់​មិន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​មាន​ភាព​កក់ក្ដៅ។

៥.ជួយ​អ្នក៖ មិន​ថា​ការងារ​របស់​អ្នក​លំបាក​សម្រាប់​គាត់​ព្រោះ​មិន​ធ្លាប់​ធ្វើ​ពី​មុន តែ​គេ​នៅតែ​ខិតខំ​ប្រឹងប្រែង​ជួយ ដើម្បី​សម្រួល​បន្ទុក​មនុស្ស​ដែល​គេ​ស្រលាញ់៕