Home / ចំណេះដឹង / តើអ្នកមាន ខ្សែបន្ទាត់បាតដៃ បែបនេះទេ? ចុចអានអត្ថបទនេះ នឹងដឹងថាអ្នក ជាមនុស្សបែបណា!

តើអ្នកមាន ខ្សែបន្ទាត់បាតដៃ បែបនេះទេ? ចុចអានអត្ថបទនេះ នឹងដឹងថាអ្នក ជាមនុស្សបែបណា!

ខ្សែ​បន្ទាត់​នៅ​លើ​បាតដៃ​របស់​អ្នក មិនមែន​គ្រាន់តែ​ជា​ស្នាម​ជ្រួញ ដែល​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​អាច​បង្ហាញ​ពី​អ្វីៗ​ទាំង​អស់​អំពី​ខ្លួន​អ្នក។

#១ អ្នក​ជា​មនុស្ស​សញ្ជប់សញ្ជឹង , ចូលចិត្ត​ពិចារណា និង មាន​សមត្ថភាព​ខ្ពស់

អ្នក​ចូលចិត្ត​អង្គុយ​នៅ​ក្នុង​បរិយាកាស​ធម្មជាតិ​ដ៏​ស្រស់ស្រាយ និង​រស់នៅ​តាម​គំនិត​របស់​អ្នក។ ជួនកាល ការ​ធ្វើ​បែប​នេះ អាច​ឲ្យ​អ្នក​បង្កើត​នូវ​គំនិតច្នៃប្រឌិត និង​អស្ចារ្យ​ជាច្រើន។ អ្នក​មិន​បង្ខំ​ខ្លួនឯង​ឲ្យ​ចូល​ទៅ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ ប៉ុន្តែ​អ្នក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា មនុស្ស​របស់​អ្នក​មាន​សេចក្ដី​សុខ។ ការ​ពិចារណា​របស់​អ្នក គឺ​ស្ទើរ​តែ​គ្មាន​ព្រំដែន។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នៅ​តែ​ស្មោះត្រង់​ចំពោះ​ខ្លួនឯង ហើយ​មិន​លះបង់​អត្តចរិត​របស់​អ្នក​ឡើយ។

#២ អ្នក​ជា​មនុស្ស​ងាយ​សម្រប​ខ្លួន

អ្នក​មាន​សមត្ថភាព​អាច​ដោះស្រាយ​រាល់​ស្ថានភាព និង​ទំនាក់ទំនង​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ។ អ្នក​បាន​ទទួល​ស្គាល់​ថា វា​ជា​រឿង​សំខាន់ ជា​ជាង​ការ​ដែល​តែងតែ​ត្រូវ​ស្មោះត្រង់​ចំពោះ​ខ្លួនឯង។ វា​ដំណើរ​ការ​បាន​ល្អ​ណាស់​សម្រាប់​អ្នក និង​ផ្ដល់​ឲ្យ​អ្នក​នូវ​ទំនុក​ចិត្ត ដើម្បី​រក​វិធី​គ្រប់​ប្រភេទ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម។

#៣ អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា និង​មាន​ភាព​ជា​សហគ្រិន

អ្នក​ពូកែ​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​រក​ប្រាក់។ គំនិត​ដ៏​មុត​ស្រួច​របស់​អ្នក អនុញ្ញាត​ឲ្យ​អ្នក​មើល​ឃើញ​រឿងរ៉ាវ​កាន់​តែ​ច្បាស់ ជាង​អ្នក​ដទៃ។ អ្នក​ក៏​អាច​ដឹង​ពី​អ្វី​ដែល​ត្រូវ​បាន​លាក់បាំង និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​បញ្ជោរ​អ្នក តាម​រយៈ​ការ​និយាយ​ពាក្យ​ពេចន៍​ផ្អែមល្ហែម​ដែរ។

#៤ អ្នក​ជា​មនុស្ស​ដែល​ទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​សេចក្ដី​ស្រឡាញ់

អ្នក​ទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​សេចក្ដី​ស្រឡាញ់​ពី​នរណា​ម្នាក់ ហើយ​ជា​រឿយៗ​តែង​មាន​អារម្មណ៍​មិន​ស្រណុក​ស្រួល ឬ​អៀនខ្មាស។ អ្នក​ចង់​ដឹង​ពី​អ្វី​ដែល​មនុស្ស​នៅ​ជុំវិញ​អ្នក​កំពុង​ធ្វើ។ អ្នក​តែងតែ​ចង់​ក្លាយ​ជា​ចំណុច​កណ្ដាល នៃ​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​អន់ចិត្ត នៅ​ពេល​ដែល​អ្នក​មិន​ត្រូវ​បាន​គេ​រាប់បញ្ចូល ឬ​អើពើ៕