នាំប្រពន្ធទៅរស់នៅក្នុងលូ អស់២២ឆ្នាំ តែបើឃើញខាងក្នុងវិញ ដឹងតែភ្ញាក់ព្រឺតហ្មង!

មនុស្ស​លើ​ពិភពលោក​នេះ មាន ២​យ៉ាង គឺ​អ្នក​មាន​ហើយ​មិន​ចេះ​ស្កប់​ស្កល់ និង​អ្នក​ស្កប់ស្កល់​ចំពោះ​អ្វី​ដែល​ខ្លួន​មាន។ តួយ៉ាង​ប្ដី​ប្រពន្ធ​មួយ​គូ បាន​នាំ​គ្នា​រស់​នៅ​ក្នុង​លូ​អស់​រយៈ​ពេល ២២​ឆ្នាំ​ហើយ ដោយ​មាន​ក្ដី​សុខ​បំផុត ហាក់​ដូច​ជា​ឋានសួគ៌​សម្រាប់​ពួក​គេ។

គូ​ស្នេហ៍​នេះ គឺ​ជា​ជន​ជាតិ​កូឡុំប៊ី Miguel Restrepo និង​ប្រពន្ធ Maria Garcia។ ពួក​គេ​បាន​ជួប​គ្នា កាល​នៅ​ញៀន​ថ្នាំ​នៃ​តំបន់​មួយ​ក្នុង​ប្រទេស​កូឡុំប៊ី ដោយ​នាំ​គ្នា​រស់​តាម​ដង​ផ្លូវ។ ដោយ​សារ​តែ​ជីវភាព​មិន​អំណោយ​ផល លោក​ក៏​បាន​សម្រេច​ចិត្ត​ឈប់​ជក់​ឆ្នាំ​ជាមួយ​ប្រពន្ធ ដើម្បី​កសាង​ជីវិត ប៉ុន្តែ​គ្មាន​ញាតិមិត្ត បងប្អូន​ណា ផ្ដល់​ទី​ជម្រក​ឡើយ។

លោក Miguel Restrepo ក៏​បាន​នាំ​ប្រពន្ធ​ទៅ​រស់​នៅ ក្នុង​លូ ដោយ​រៀប​ចំ​តុប​តែង​យ៉ាង​ស្អាត​បាត។ ក្រោយ​មក ពួក​គេ​បាន​សន្សំ​លុយ ទិញ​របស់​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​នានា ដោយ​មាន​ទាំង​ផ្ទះ​បាយ​នៅ​ក្នុង​នោះ​ផង។ លោក​បាន​រស់​នៅ​ទី​នោះ រយៈ​ពេល ១២​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​បំណង​ចាក​ចេញ​ទៅ​ណា​ទេ ព្រោះ​វា​ជា​ឋានសួគ៌​សម្រាប់​លោក និង​ប្រពន្ធ៕