តិច​អត់​ដឹង! សាប៊ូ​ដុំ​ដុស​ខ្លួន អាច​កម្ចាត់​ស្នាម​លឿង ​ប្រឡាក់​ក​អាវ​ខ្លាំង​ លើស​សាប៊ូ​ម្សៅ ១០ដង

1

ជា​រឿង​សាមញ្ញា​តែ​មនុស្ស​ភាគច្រើន​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ ថា​សាប៊ូ​ដុំ​ដុស​ខ្លួន​ដែល​ប្រើ​សព្វថ្ងៃ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​ស្នាម​ក្អែល​ប្រឡាក់​ខោអាវ​បាន​យ៉ាង​ល្អ ខ្លាំង​ជាង​សាប៊ូ​ម្សៅ​បោកខោអាវ​រហូត​ប្រមាណ ១០ ដង​ឯណោះ។

តាម​ការ​ប្រើប្រាស់​របស់ Angkor Post ពេល​ក​និង​ត្រង់​ក្លៀក​អាវ​របស់​អ្នក ពិសេស​អាវ​ស​ប្រឡាក់​ក្អែល​ខ្លាំង​ពេក​ហើយ​ពិបាក​ដុះ​ឲ្យ​ច្រាស់​ក្អែល​ចេញ​ស្អាត អ្នក​អាច​សាប៊ូ​ដុំ​ដុស​ខ្លួន មក​ដុស​ផ្ទាល់​លើ​ស្នាម​ប្រឡាក់​ត្រង់​ក​អាវ​សើម​នោះ រួច​ញី​វា​តែ​បន្តិច ស្នាម​ប្រឡាក់​នឹង​ស្អាត​ខ្ទេច​តែ​ម្តង។

បើ​អ្នក​ប្រើ​សាប៊ូ​ម្សៅ​បោក​ខោអាវ ហើយ​យក​ច្រាស់​ដុស​ក​អាវ​ប្រឡាក់​នោះ នោះ​ក​អាវ​នឹង​ឆាប់​សឹក​រហែក​មិន​ខាន ខុស​ពី​ការ​ប្រើ​សាប៊ូ​ដុំ​ដុស​ខ្លួន​សម្អាត​ក្អែល​ដោយ​មិន​បាច់​ប្រើ​ច្រាស់។

ដូច្នេះ​ប្រសិន​បើ​អាវ​អ្នក​មាន​ស្នាម​ប្រឡាក់​ក្អែល​ត្រង់​ណា (ស្នាម​លឿង​ត្រង់​ក​អាវ​ឬ​ក្លៀក) គ្រាន់​តែ​យក​សាប៊ូដុំ​ដុស​ខ្លួន​មក​ជូត​ឬ​ដុស​ពី​លើ ហើយ​ញី​តិចៗ ស្នាម​ប្រឡាក់​នឹង​ស្អាត​អស់​ភ្លាម ជៀសវាង​ប្រើ​ក្រូច​ឆ្មារ​ដែល​នឹង​ធ្វើ​ឲ្យ​អាវ​អ្នក​ឆាប់​ផុយ៕