អេមហួស! កូរ៉េខាងជើង ទើបបង្កើតបាន ស្រាមួយប្រភេទ ផឹកច្រើនហើយ មិនធ្វើទុក្ខក្នុងខ្លួន

5

កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ នៃប្រទេសកូរ៉េខាងជើង បានធ្វើការអះអាងថាខ្លួន ទើបនឹងបង្កើតបាន នូវស្រាមួយប្រភេទ ដែលទទួលទានច្រើនប៉ុណ្ណា ក៏មិនធ្វើឲ្យ មនុស្សមានអារម្មណ៍ធេងធោង ឈឺក្បាលនោះឡើយ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ចេញពី របាយការណ៍នៃកាសែត Pyongyang Times បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រនៃ ប្រទេសកូរ៉េខាងជើង បានបង្កើតនូវស្រា មួយបែបផ្សំឡើង ពីយិនស៊ិនមួយប្រភេទ ដែលមានប្រភពដើម ក្នុងប្រទេសនេះផ្ទាល់តែម្តង មានឈ្មោះថា Kaesong Koryo Insam រួមផ្សំជាមួយនឹង អង្ករដំណើប ព្រមទាំងដំណាំធម្មជាតិ​ មួយចំនួនទៀត ដោយបានបន្ថែម នូវរសជាតិប្រចាំតំបន់ ដែលបានធ្វើឲ្យអ្នកទទួលទានហើយ មិនមានអារម្មណ៍ធេងធោងឈឺក្បាល ឬក៏មានការរំខាន ទៅដល់ការឃ្លានអាហារ នាព្រឹកបន្ទាប់នោះឡើយ។

ក្រៅពីនេះទៀត ស្រាប្រភេទថ្មីមួយនេះ ត្រូវបានអ្នកជំនាញជាច្រើន ធ្វើការសរសើរមិនដាច់ពីមាត់ ក៏ព្រោះតែចំណុចពិសេស របស់វាជាច្រើន ម្យ៉ាងវិញទៀតវាក៏បានឈ្នះនូវ មេដាយគុណភាព នៃគ្រឿងបរិភោគ ប្រចាំប្រទេសផងដែរ។

លោក Andray Abrahamian អ្នកជំនួញដែលធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីធ្វើពាណិជ្ជកម្ម បានប្រាប់ឲ្យដឹងថា “ស្រាដែលមានគុណភាពខ្ពស់ មួយចំនួនត្រូវបានផលិត នៅក្នុងប្រទេសកូរ៉េខាងជើង ហើយផ្អែកលើបទពិសោធន៍ របស់ខ្ញុំគឺមិនមានស្រាណាដែលផឹកទៅ មិនធ្វើឲ្យមនុស្សមានអារម្មណ៍ធេងធោង ឬឈឺក្បាល ដូចនេះឡើយ”។

គូសបញ្ជាក់ផងដែរថា នេះគឺជាផលិតផល ដ៏ពិសេសនិង មានគុណភាពខ្ពស់មួយ ដែលប្រទេសកូរ៉េខាងជើង ទើបនឹងផលិតបាន ព្រមទាំងធ្វើការចុះផ្សាយ ជាសាធារណៈបែបនេះ៕