ទៅលេងថៃ រឿងត្រូវប្រយ័ត្នបំផុត ពេលជិះតាក់ស៊ី ជៀសវាងតៃកុងឡានធ្វើស៊ី

1

សម្រាប់​អ្នក​ទៅ​លេង​ថៃ សូម​ប្រយ័ត្ន​បំផុត​ពេល​ជិះ​តាក់ស៊ី​នៅ​ទីក្រុង​បាំងកក ព្រោះ​អាច​នឹង​ត្រូវ​អ្នក​រត់​តាក់ស៊ី​ធ្វើ​ស៊ី ដោយ​យក​លុយ​លើស​ចំនួន​ដែល​អ្នក​បាន​ព្រមព្រៀង​គ្នា​មុន​ពេល​ឡើង​ឡាន។

ដើម្បី​កុំ​ឲ្យ​ខាត​បង់​លុយ​លើស​ចំនួន​ដែល​អ្នក​បាន​ព្រមព្រៀង​ជាមួយ​តាក់ស៊ី ដើម្បី​កុំ​ឲ្យ​តៃកុង​ឡាន​កិបកេង​និង​យក​លុយ​អ្នក​លើស​ចំនួន មុន​ពេល​ឡើង​ឡាន​អ្នក​ត្រូវ​និយាយ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​តថ្លៃ​ឲ្យ​រួចរាល់ រួច​សឹម​ឡើង​ឡាន។

ពេល​ជិត​ដល់​ឬ​ដល់​ទីតាំង​ដែល​អ្នក​ចង់​ទៅ ត្រូវ​ត្រៀម​លុយ​ឲ្យ​គ្រប់​ចំនួន កុំ​ឲ្យ​លើស។ នេះ​បាន​ន័យ​ថា បើ​ថ្លៃ​តាក់ស៊ី ១៥០បាត អ្នក​ត្រូវ​ប្រកដ​ថា អ្នក​មាន​គ្រប់ ១៥០ បាត ជៀសវាង​ក្រដា​ប្រាក់​ដែល​ត្រូវ​អាប់ (ដូចជា​ក្រដាស ១០០ បាត ២សន្លឹក​ជាដើម) នោះ​តៃកុង​តាក់ស៊ី​នឹង​គ្មាន​ឱកាស​ស៊ី​លុយ​អ្នក​លើស​ចំនួន​បាន​ឡើយ។

បើ​តាក់ស៊ី​កិចកុក​ចង់​បាន​លុយ​លើស អ្នក​ត្រូវ​និយាយ​ពី​ចំនួន​លុយ​ដែល​បាន​ព្រមព្រៀង​គ្នា​ឲ្យ​ប្រាកដ ហើយ​បើ​តាក់ស៊ី​នៅ​តែ​កិចកុក អ្នក​ហុច​លុយ​តាម​ចំនួន​ព្រមព្រៀង​គ្នា​មុន​ឡើង​ឡាន ហើយ​ដើរ​ចេញ​ទៅ គឺ​គ្មាន​បញ្ហា​អ្វី​ឡើយ។

នេះ​គ្រាន់​តែ​ជា​បទ​ពិសោធន៍​ខ្លះ ដែល​ក្រុម​ការងារ​បាន​ជួប​ប្រទះ រឿង​អ្នក​រត់តាក់ស៊ី​ខិលខូច​មួយ​ចំនួន​នៅ​បាំងកក។ គួរ​ប្រយ័ត្ន​ប្រយែង​ពេល​ធ្វើ​ដំណើរ​តាម​តាក់ស៊ី នៅ​ស្រុក​ថៃ៕