ឃើញអង្គរក្សឥណ្ឌា អស្ចារ្យបែបនេះ ដឹងទទួលបានថ្លៃសំលៀកបំពាក់ប៉ុន្មានអត់?

7

កង​ការពារ​ពិសេស​របស់​ប្រទេស​ឥណ្ឌា Special Protection Group (SPG) ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ដ៏​មាន​សមត្ថភាព​ខ្លាំងក្លា​មួយ ក្នុង​ចំណោម​ក្រុម​អង្គរក្ស​ការពារ​មេដឹកនាំ​នានា​លើ​លោក។ ក្រុម​នេះ មាន​ថ្លៃ​សំលៀក​បំពាក់​ប្រចាំ​ឆ្នាំ ប៉ុន្តែ​ប្រហែល​មិន​ច្រើន​ដូច​អ្នក​គិត​ឡើយ។

តាម​សារព័ត៌មាន India Times បាន​ឲ្យ​ដឹង​ថា កាល​ពី​មុន កង​ការពារ​ពិសេស SPG ទទួល​បាន​ថ្លៃ​សំលៀក​បំពាក់​ប្រចាំ​ឆ្នាំ ៩០០០រូពី(ប្រហែល ១៣៨​ដុល្លារ)។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ចង់​ឲ្យ​កងការពារ​ទាំង​នោះ ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​បំផុត ហើយ​សម្រេច​ចិត្ត​ដំឡើង​ថ្លៃ​សំលៀក​បំពាក់​ប្រចាំ​ឆ្នាំ​នេះ​ដល់ ២៧៨០០(ប្រហែល ៤២៦​ដុល្លារ) សម្រាប់​អ្នក​ចេញ​ប្រតិបត្តិការ​ញឹក​ញាប់ និង​អ្នក​គ្មាន​បេសកកម្ម​អាច​ទទួល​បាន ២១២២៥រូពី(ប្រហែល ៣២៥​ដុល្លារ)។

ទឹក​ប្រាក់​ដែល​ទទួល​បាន​សម្រាប់​ចំណាយ​លើ​សំលៀក​បំពាក់​ប្រចាំ​ឆ្នាំ​ របស់​កងការពារ​ពិសេស​ឥណ្ឌា ត្រូវ​បាន​មហាជន​ទូទៅ​យល់​ថា​តិច​បំផុត​កាល​ពី​មុន ព្រោះ​ត្រឹម ១៣៨​ដុល្លារ អាច​ទទួល​បាន​ឈុត​ធំ​មួយ​កំប្លេ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ បើ​ទោះ​បី​ដំឡើង​ក្ដី ក៏​អ្នក​លេង​បណ្ដាញ​សង្គម គិត​ថា​មិន​អាច​ឲ្យ​កង​ការពារ​ទាំង​នោះ យក​លុយ​ជាង ៤០០​ដុល្លារ ទៅ​ប្រើ​លើ​សំលៀក​បំពាក់​ថ្លៃ​ៗ សម្រាប់​បំពេញ​ការងារ​មួយ​ឆ្នាំ​ឡើយ៕