រកឃើញដបទឹកសម័យបុរាណ អាយុ២០០ឆ្នាំ តែរបស់ក្នុងដប កាន់តែធ្វើឲ្យភ្ញាក់ផ្អើល!

3

ដបទឹកសម័យបុរាណមួយដប គឺបានក្លាយជាដបទឹក មានអាយុកាលយូរជាងគេ លើលោក ក្រោយពី ត្រូវបានរកឃើញនៅក្នុង បំណែកសំពៅ លិចមួយគ្រឿង នៅក្រោមបាត សមុទ្រ ប៉ុន្តែអ្វីដែល មិនគួរឲ្យជឿនោះ អ្នកវិទ្យាសាស្រ្តថា ទឹក នៅក្នុងដប នៅ តែយកមក ពិសាបានដដែល ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា សម្រាប់ដាក់ទឹកធ្វើពីដបថ្ម ដែលត្រូវដាក់ទឹកចូល និង បានបិទជិតអស់ រយៈពេល២០០ឆ្នាំ ហើយនោះ ត្រូវបានរក ឃើញ ដោយអ្នកស្រាវ ជ្រាវមួយក្រុម ក្រោយពីពួកគេបានរុករកឃើញ នូវសំពៅដែល បានលិចក្នុងសមុទ្រ Baltic ស្ថិតនៅ ក្នុងប្រទេសប៉ូឡូញ កាលពីខែ មិថុនា កន្លងទៅនេះ ។

ប្រភពដដែលថា អ្នកវិទ្យាសាស្រ្តបាន យកទឹកក្នុងដបនោះ ទៅពិសោធន៍ ហើយ បានរកឃើញថា វាផ្ទុក ដោយទឹករ៉ែ ធម្មជាតិ Selters និង មាន ១៤% ផ្ទុកដោយជាតិ អាល់កុល ដែលជាប្រភេទស្រា Vodka ។ ចំពោះ ទឹកបរិសុទ្ធ Selters នេះគឺជាទឹករ៉ែ ធម្មជាតិ គុណភាពខ្ពស់ ដែលយកចេញ ពីតំបន់ ភ្នំ Taunus ក្នុង ប្រទេសអាល្លឺម៉ង់ និង ជាប្រភេទទឹកបរិសុទ្ធ ធម្មជាតិ ដែលប្រើប្រាស់ ដោយប្រជាជន អឺរ៉ុប ជាយូរណាស់មកហើយ ។

យ៉ាងណាមិញ ដបទឹក និងទឹករ៉ែក្នុងដប ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពិសោធន៍នៅក្នុងប្រទេស ប៉ូឡូញជាបន្ត ដើម្បីធ្វើការ ពិសោធន៍ ជាចុងក្រោយ កាលពីដើមខែ កក្កដា ។ ក្រោយពី ការពិសោធន៍នេះ ចេញជាលទ្ធផល ដែលលោក Berdnarz បាន បង្ហាញថា ទឹកក្នុងដប អាចនៅពិសាបាន ព្រោះគ្មានជាតិពុល ប៉ុន្តែទឹកក្នុងដប គឺគ្រាន់ តែមាន ក្លិនអាក្រក់ ប៉ុណ្ណោះ ។

គួរបញ្ជាក់ដែរថា  អ្នកបុរាណវិទូ ឲ្យដឹងថា ដបទឹក នេះ អាចត្រូវបានប្រើ នៅ កំឡុងឆ្នាំ ១៨០៦ ដល់ ឆ្នាំ១៨៣០ ហើយដបនេះ មានប្រវែង ៣០ សង់ទីម៉ែត្រ និង ត្រូវបានគេ ធ្វើឡើងនៅ តំបន់ Ranschbach  ក្នុងប្រទេសអាល្លឺម៉ង់ ដែលនៅជិតតំបន់ភ្នំ មានទឹករ៉ែ selters ផងដែរ ។ ចំពោះ ទឹករ៉ែ selters  នាពេល បច្ចុប្បន្នត្រូវ បាន គេប្រើជា ផលិតផល ទឹកបរិសុទ្ធ ដ៏មានគុណភាពខ្ពស់ និង ច្រកដបកែវ តាមបែប ទំនើបផងដែរ ៕