ព្យុះភ្លៀងខ្លាំងពេក មង្គលការនៅវៀតណាម ទៅជាបែបនេះបណ្តោយ!

11

ប្រទេស​វៀតណាម​កំពុងតែ​ជួប​គ្រោះ​ធម្មជាតិ​ដែល​មាន​ព្យុះ​បោកបក់​ទីហ្វុង ដែល​បង្ក​ទៅ​ជា​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស។ ក្នុង​នោះ​ដែរ​កម្មវិធី​មង្គលការ​មួយ​ចំនួន​របស់​ប្រទេស​មួយ​នេះ បាន​ក្លាយ​ជា​រឿង​ល្បីល្បាញ​នៅ​លើ​អ៊ីនធឺណិត ព្រោះ​រូបភាព​ខ្លះ​បង្ហាញ​ពី​តែ​រ៉ូប​កូន​ក្រមុំ​ខ្លួន​ប្រឡាក់​សុទ្ធតែ​ភក់ ហើយ​រោង​ខ្លះ​ទៀត​ជិះ​ទូ​ទៀត​ផង។

អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​បង្ហោះ​រូប និង​សរសេរ​ភ្ជាប់​មក​ថា៖ “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​ល្អ​របស់​ពួកគេ ហើយ​ព្យុះភ្លៀង​ក៏​បាន​មក​លេង​ទៀត ហឹមមម មិន​អាច​លើក​កម្មវិធី​បាន មាន​តែ​បណ្ដោយ​តាម​នឹង​ចុះ”។ គ្រាន់តែ​សារ​នេះ​ចេញ​ទៅ​ភ្លាម​មាន​មនុស្ស​ជាច្រើន Like និង share បន្ត៕