ព្រោះតែចង់ឲ្យ កូនស្រីរាងស្អាត សុខចិត្តឲ្យញ៉ាំដង្កូវ ចុងក្រោយលទ្ធផលរន្ធត់

5

ស្ត្រីជាម្តាយម្នាក់ ប្រហែលជា ប្រឈមមុខ នឹងការពិន័យ បន្ទាប់ពីរូបនាង បានឲ្យកូនស្រីជំទង់ របស់ខ្លួន បរិភោគដង្កូវ ដើម្បីអាច ស្រកទម្ងន់បាន។

ចំពោះមូលហេតុ ដែលរូបនាង សុខចិត្តធ្វើបែបនេះ ពីព្រោះចង់ឲ្យកូនស្រី មានរាងស្អាត ដើម្បីអាចចូលរួម កម្មវិធីប្រកួតសម្រស់ នឹងមក ដល់ក្នុង ពេល ឆាប់ៗនេះបាន។ ប៉ុន្តែជាលទ្ធផល គឺពោះរបស់ក្មេងស្រី ជំទង់ម្នាក់នោះ កាន់តែ រីកប៉ោងទៅៗ ហើយគ្រូពេទ្យ និងបុគ្គលិក ក្នុងមន្ទីរពេទ្យ បានគិតថា នាងប្រហែល ជាមានផ្ទៃពោះ។

ក្រោយពី បានពិនិត្យហើយ គឺគ្មានសញ្ញាអ្វី បញ្ជាក់ថា ក្មេងស្រីម្នាក់នេះ មានផ្ទៃពោះឡើយ ប៉ុន្តែក្រុម គ្រូពេទ្យ បានប្រទះឃើញ អ្វីម្យ៉ាង នៅក្នុង ពោះវៀនរបស់នាង ទៅវិញ។

ខណៈពេលនោះដែរ ក្មេងស្រីម្នាក់នោះ ក៏បានចូលបន្ទប់ទឹក បន្ទាប់មកនាង បានស្រែកយ៉ាងខ្លាំង។ ដូច្នេះ គ្រូពេទ្យម្នាក់ ក៏បានរត់ចូលទៅមើល ថាមាន រឿងអ្វីកើតឡើង ស្រាប់តែបានឃើញដង្កូវជាច្រើន  ពេញចានបង្កន់។ ភ្លាមៗនោះ គ្រូពេទ្យ ក៏បាននិយាយលួងលោមនាងថា នាងនឹងអាច ជាសះស្បើយ ធម្មតាវិញ ពីព្រោះដង្កូវ បានចេញពីរាងកាយហើយ។

ក្រោយពី ស្ត្រីជាម្តាយ បានដឹងរឿងនេះហើយ នាងបានសូមទោស ទៅកូនស្រី ហើយរូបនាងក៏បានប្រាប់ ទៅគ្រប់គ្នាថា នាងគ្រាន់តែ ចង់ឲ្យកូន ស្រីរបស់ខ្លួន មានរាងស្រឡូន តែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ ដែលចង់ឲ្យ ស្រកទម្ងន់ សុខចិត្តបរិភោគដង្កូវ?