Home / ចំណេះដឹង / អស្ចារ្យណាស់! ស្រីៗមាន​ស្នាម​ខួចត្រង់ចង្កេះ ការពិតមានអត្ថន័យ ចឹងសោះ!

អស្ចារ្យណាស់! ស្រីៗមាន​ស្នាម​ខួចត្រង់ចង្កេះ ការពិតមានអត្ថន័យ ចឹងសោះ!

តាមធម្មតា នារីៗមួយចំនួន អាចមានស្នាមខួច ចំនួន២ នៅត្រង់ចង្កេះ ប៉ុន្តែពួកគេ ប្រហែលជាមិនបានដឹងឡើយថា ស្នាមខួចទាំងនោះ តំណាងឲ្យអ្វី និងមានអត្ថន័យយ៉ាងណា ចំពោះពួកគេ។

ទោះបីជាយ៉ាងណា ប្រសិនបើអ្នក មានស្នាមខួច នៅត្រង់ចង្កេះពិតមែន សូមកុំបារម្ភ និងភ័យព្រួយធ្វើអ្វី ព្រោះវាមិនមែន ជារឿងអាក្រក់ឡើយ។

ជាទូទៅ ស្នាមខួចទាំង២ នៅត្រង់ចង្កេះ ត្រូវបានគេឲ្យឈ្មោះ ជាភាសាអង់គ្លេសថា «Dimples of Venus» ដែលវាជាសញ្ញា បង្ហាញប្រាប់ពីលក្ខណៈពិសេស របស់ខ្លួនអ្នក។ វាគឺជាហ្សែន និងត្រូវបានបង្កើតឡើង ដោយសរសៃចងខ្លីមួយ លាតសន្ធឹងរវាង ឆ្អឹងខ្នង (Posterior Superior Iliac Spine) និងស្បែក។

ស្នាមខួចនៅត្រង់ចង្កេះ មិនត្រឹមតែធ្វើឲ្យនារីៗមើលទៅ មានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាមួយ បញ្ជាក់ថាស្នាមខួច «Dimples of Venus» នេះ ជួយសម្រួលដល់ចលនាឈាមរត់ ស្ថិតនៅបរិវេណជុំវិញឆ្អឹងត្រគាក បានយ៉ាងល្អ និងមានសុខភាពល្អ ហើយម្យ៉ាងវិញទៀត វាជាអ្នកជួយសម្រួលដល់ជីវិតផ្លូវភេទឲ្យមានភាពប្រសើរឡើងផងដែរ៕