Home / ស្នេហា / លុត​​​ជង្គង់​​ សុំមិត្ត​ស្រី​រៀប​ការ មុខហ្វូងមនុស្ស លទ្ធផលចុងក្រោយ ខ្មាសគេជាងដើរស្រាតទៀត

លុត​​​ជង្គង់​​ សុំមិត្ត​ស្រី​រៀប​ការ មុខហ្វូងមនុស្ស លទ្ធផលចុងក្រោយ ខ្មាសគេជាងដើរស្រាតទៀត

បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​បាន​កាន់​បាច់​ផ្កា​មួយ​បាច់​យ៉ាង​ធំ ដើរ​សំដៅ​តុ​មិត្ត​ស្រី​របស់​ខ្លួនក្នុង​ហាង​អាហារ​ធំ​មួយ​​ក្នុង​ប្រទេស​ប្រេស៊ីល រួម​ជាមួយ​អ្នក​លេង​វីយូឡុង​ម្នាក់​ក្បែរ​នោះ​ដែរ ដើម្បី​​សុំ​មិត្ត​ស្រី​គាត់​រៀប​ការ។

បុរស​ដ៏​ក្លាហាន​ម្នាក់​នោះ​បាន​ដើរ​សំដៅ​មក​យ៉ាង​ហំ ដែល​បង្ហាញ​ក្នុង​វីដេអូ​រយៈពេល​ត្រឹម ២ នាទី​​​ អម​ជាមួយ​ភ្លេង​យ៉ាង​​រ៉ូមែនទិច​​មែន​ទែន​​ រួច​គាត់​ក៏​លុត​ជង្គង់​បន្តិចម្ដងៗ ហើយ​ហុច​បាច់​ផ្កា​ទៅ​កាន់​នារី​ដ៏​ស្រស់​ស្អាត​នោះ​កំពុង​អង្គុយ​កម្មង់​អាហារ​ពីរនាក់​នារីម្នាក់​ទៀត​។

បន្ទាប់​ពី​នាង​ងាកក្រោយ​មកនិយាយ​ពីរ​បី​ម៉ាត់ ថែម​ទាំង​មិន​ទទួល​បាច់​ផ្កាទៀត​ រួច​ក៏​ដើ​រ​ចេញ​បាត់​ទៅ ទុក​ឲ្យ​បុរស​ក្លាហាន​នោះ​នៅភាំងម្នាក់​ឯង​និយាយ​មិន​ចេញ ចំណែក​អ្នក​នៅ​ជុំ​វិញ​នោះ​បាន​ទះ​ដៃទ្រហឹង​ឡើងហួស​ចិត្ត​នឹង​នារី​នោះ​ដែល​មិន​ទទួល​បាច់​ផ្កា​ពី​គាត់​៕