មកស្គាល់ នារីភេទទី៣ថៃ ១០រូប ស្រស់ស្អាតបំផុត ក្រមុំៗធម្មតាសុំចាញ់!

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​​បាន​ដឹង​ខ្លះ​ៗ​​អំពី​បវរ​កញ្ញាឯក តារា​ម៉ូដែល​អាជីព​ និង​អ្នក​ជំនួញ​តាម​​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ថៃ គឺ​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​​នារី​កែ​ភេទ​ដ៏​ស្រស់​ស្អាត។

នារី​កែ​ភេទ​ក្នុង​ប្រទេស​ថៃ ត្រូវ​គេ​មើល​ឃើញ​មាន​ចំនួន​​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​​ធ្វើ​ឲ្យ​​មនុស្ស​ទូទៅ​មើល​សឹង​មិន​ស្គាល់​ថា​ មាន​អតីត​កាល​ជា​បុរស​ឡើយ។ សម្រស់​នារី​កែ​ភេទ​ទាំង​ ១០​រូប​ ខាង​ក្រោម ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ស្រស់​​ស្អាត​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន៖

១០. Chalisa Rose Yuemchai (ហៅ Rose)៖ ល្បី​ឈ្មោះ​ដោយ​សារ​សម្ដែង​រឿង​កំប្លែង​ចិន​ថត​នៅ​ប្រទេស​ថៃ Lost in Thailand។ នាង​អាច​និយាយ​ភាសា​ចិន​​បាន​​យ៉ាង​ល្អ និង​មាន​អ្នក​គាំ​ទ្រ​ជនជាតិ​ចិន​យ៉ាង​ច្រើន។

៩. Patta Nadia wiruntanaki (Nadia) ៖ ធ្លាប់​គ្រង​ជា​បវរកញ្ញា​ឯក​ថៃ Miss Mimosa Queen Thailand ក្នុង​ឆ្នាំ ២០១៥។ ក្រោយ​មក​នាង​ធ្វើ​ជា​ម៉ូដែល និង​អ្នក​រាំ​ក្រៅ​ម៉ោង។

៨. Pemika Pynk Ditsayamethanont (Pynk)៖ នាង​ជា​អ្នក​នាំ​ពាក្យ​តារា​ម៉ូដែល​ខាង​មន្ទីរ​ពេទ្យ​វះកាត់​កែ​សម្ផស្ស​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

៧. Monthana “Jeen” Chuthatus (Jeen)៖ នាង​មាន​អាយុ ២០​ឆ្នាំ ​ល្បី​ឈ្មោះ​ដោយ​សារ​បង្ហាញ​មុខ​ពេល​ទៅ​ដាក់​ពាក្យ​បម្រើ​យោធា ទោះ​បី​រូប​រាង​នាង​​មិន​សាក​សម​សម្រាប់​យោធា​ក៏​ដោយ។

៦. Woranun “Frame” Nalatworasakul (Frame)៖ នាង​​​អាយុ ២២​ឆ្នាំ ​នាង​មាន​គេ​ស្គាល់​ច្រើន​តាម​បណ្ដាញ​សង្គម​ពេល​នាង​ទៅ​ដាក់​ពាក្យ​បម្រើ​យោធា​ ព្រោះ​តែ​រូប​រាង​ស្រស់​ស្អាត ស្រលូន នាង​មិន​បាន​ជាប់​ឡើយ តែ​បាន​ផ្ដល់​បទ​សម្ភាស​ជា​មួយ​ទូរទស្សន៍​​ថៃ​ជា​ច្រើន។

៥. Rinrada “Yoshi” Thurapan (Yoshi)៖ នាង​មាន​គេ​ស្គាល់​ច្រើន​ដោយ​សារ​មុខ​ដូច​តុក្កតា និង​ធ្លាប់​សម្ដែង​​ក្នុង​បទ​ចម្រៀង MV របស់​​អ្នក​ចម្រៀង​ថៃ​ជា​ច្រើន​ដែរ។

៤. Nathachat “Hana” Chanchiew (Hana)៖ នាង​​ទទួល​ភាព​ល្បី​ល្បាញ​នៅ​ពេល​នាង​​ចូល​រួម​កម្មវិធី​​ប្រកួត​​ម៉ូដែល The Face Thailand រដូវ​កាល​ទី ៣ ហើយ​បច្ចុប្បន្ន​ជា​​តារា​ម៉ូដែល​អាជីព។

៣. Chananchida “Blossom” Rungpetcharat (Blossom)៖ នាង​ធ្លាប់​ឈ្នះ​ពាន​បវរកញ្ញា​ឯក​ភេទ​ទី​៣ Miss Tiffany’s Universe 2013

២. Jiratchaya “Mo” Sirimongkolnawin (Mo)៖ នាង​​បាន​ឈ្នះ​ជា​ម្ចាស់​ពាន​​បវរកញ្ញា​ឯក​ភេទ​ទី ៣ Miss Tiffany’s Universe ​ឆ្នាំ ២០១៦ និង​ពាន​បវរកញ្ញា​ឯក​ភេទ​ទី​ ៣​ អន្តរជាតិ Miss International Queen ​តំណាង​ឲ្យ​ប្រទេស​ថៃ។

១. Treechada “Poyd” Petcharat (Poyd)៖ ជា​ច្រើន​ឆ្នាំ​មក​នេះ Poyd ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​នារី​កែ​ភេទ​ស្អាត​ជាង​គេ​បំផុត​ប្រចាំ​ប្រទេស​ថៃ។ នាង​ជា​តារា​សម្ដែង និង​ធ្លាប់​ជាប់​ក្នុង​បញ្ជី​អ្នក​មុខ​ស្អាត​បំផុត​ទាំង ១០០​ លើ​លោក​ឆ្នាំ ២០១៤ ​របស់​ទស្សនា​វដ្ដី​អាមេរិក​ TC Candler៕