ផ្អើលគ្រប់គ្នា! ស្រីស្អាត ចុះងូតទឹកសមុទ្រស្រាត កណ្តាលយប់ម្នាក់ឯង គេស្មានថាខ្មោចទឹក

​មនុស្ស​ជា​ច្រើន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ចោម​រោម​​មើល​អ្វី​ម្យ៉ាង​អើត​ឡឺម​ៗ​ក្នុង​ទឹក​សមុទ្រ​ទាំង​កណ្ដាល​អាធ្រាត្រ​​កាល​ពី​ថ្ងៃ​អង្គារ​ កន្លង​ទៅ​តំបន់​ផាត់តាយ៉ា ប្រទេស​ថៃ ដោយ​នឹក​ស្មាន​​ថា​ ជា​សត្វ​សមុទ្រ​បង្ហាញ​ខ្លួន​។

​ពេល​ផ្អើល​ឆោឡោ មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​នាំ​គ្នា​មក​ឈរ​​មើល​ ដោយ​ឃើញ​មាន​សក់​ខ្មៅ​វែង ​មិន​ស្លៀក​ពាក់ ស្បែក​ស រួច​ក៏​ដាក់​ការ​សង្ស័យ​ថា​​ជា​សត្វ​សមុទ្រ​ចម្លែក ឬ​​អារក្ស​ទឹក​។ ពេល​មើល​​ចុះ​មើល​ឡើង​ គេ​ក៏​ដឹង​ថា​ជា​មនុស្ស​ម្នាក់​សោះ​ រួច​ក៏​​បាន​ទូរសព្ទ​ទៅ​កាន់​អាជ្ញាធរ​​ប្រចាំ​តំបន់​ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ភ្លាម​ៗ​ដែរ។

ពេល​ក្រុម​សង្គ្រោះ​មក​ដល់ ​ក៏​បាន​​ចុះ​ទៅ​ដល់​ក្នុង​ទឹក​​ស្រាប់​តែ​​ដឹង​ថា ​ជា​ស្ត្រី​អាក្រាត​កាយ​កំពុង​ហែល​ទឹក​លេង​ប៉ុណ្ណោះ។ ​អាជ្ញាធរ​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ Jomtien ​​ខេត្ត​ឈុន​ប៊ុរី និង​បាន​យក​ឆត្រ​​ទទូរ​ឲ្យ​នាង​​ព្រោះ​មេឃ​​កំពុង​ភ្លៀង និង​យក​​កន្សែង​ឲ្យ​នាង​គ្រប​ខ្លួន​ភ្លាម​ៗ។

បើ​តាម​ប្រភព​​ព័ត៌មាន ​​អាជ្ញាធរ​បាន​​ចំណាយ​ពេល​ប្រមាណ​កន្លះ​ម៉ោង ​ដើម្បី​នាំ​នាង​ឡើង​គោក។ ​ក្រោយ​សាកសួរ ​គេ​ដឹង​ថា​នាង​មាន​ឈ្មោះ Zhang Yan ជនជាតិ​ចិន អាយុ ៤០​ឆ្នាំ ហើយ​បាន​ចុះ​ទៅ​ហែល​ទឹក​នៅ​ម៉ោង ១​រំលង​អាធ្រាត្រ ខណៈ​មេឃ​កំពុង​ភ្លៀង​តិច​ៗ៕